បាត់មុខមិនឃេីញចេញពីក្នុងបន្ទប់ជាច្រេីនថ្ងៃក៏នាំគ្នាគាស់បង្អួចមេីលស្រាប់តែខ្ទប់មុខរត់ចេញគ្រប់គ្នា

0
264

ភ្នំពេញ: សពបុរសម្នាក់មិនដឹងថាសម្រេចចង.កសម្លាប់ខ្លួនតាំងពីពេលណារហូតមានសភាពហេីមស្អុយទេីបត្រូវបានគេប្រទះឃេីញបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៥ ខែកុម្ភះឆ្នាំ២០២១ស្ថិតនៅបរិវេណក្នុងបន្ទប់ជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អ៊ុំ ចំរើន ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរលើកអីវ៉ាន់  ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មានស្រុកកំណេីតនៅផ្ទះលេខ១០២អឺ៣ ផ្លូវ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាសពបុរសរងគ្រោះខាងលើបានមកជួលបន្ទប់ស្នាក់នៅប្រហែល ២ខែមកហើយហើយ ដោយរយះពេលប្រហែលជាបីបួនថ្ងៃក្រោយនេះមិនឃើញជនរងគ្រោះចេញមកក្រៅឡើយទើបមកដល់ព្រឹកថ្ងៃកើតហេតុក៏អ្នកមើលការខុសត្រូវបរិវេណបន្ទប់ជួលខាងលើទៅហៅស្រាប់តែទ្វារខ្ទាស់គន្លឹះជាប់ពីខាងក្នុងរួចហើយគ្មានសម្លេងឆ្លើយតបនឹងឃើញមានក្រមាចងនៅជាប់និងចង្រឹងបង្អួចក៏មានការសង្ស័យរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្ដែងតែម្ដង។

បន្ទាប់ពីការចុះពិនិត្យជាក់ស្ដែងរួចនិងបើកបង្អួចមើលស្រាប់តែឃើញជនរងគ្រោះចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយដោយមានសភាពហើមស្អុយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍ទៅផ្នែកកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះពិនិត្យជាក់ស្តែងនៅទីតាំងកន្លែងកើតហេតុនិងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិ