អភិបាលរាជធានីនិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយក្នុងមន្ទីរពេទ្យរុស្ស៊ី

0
225

ភ្នំពេញ៖ដើម្បីជំរុញឱ្យការព្យាបាលដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតចិននិងក្រុមការងារពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែងនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យកន្លែងព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនេះ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ

មន្ត្រីជំនាញឱ្យដឹងថា៖នៅពេលនេះជនបរទេស មន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាចំនួន៤២នាក់បាននិងកំពុងសំរាកព្យាបាលជំងឺcovid-19នៅក្នុងមន្ទីរពេទ្យរុស្ស៊ីក្រោយពីអ្នកទាំងនេះត្រូវបានរកឃើញថាមានភាពវិជ្ជមានជំងឺcovid-19 ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ:

    ក្នុងឱកាសនោះលោកឃួង ស្រេង បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ១៩ ក្រោយបានរកឃើញថា មានវិជ្ជាមានកូវីដ១៩ហើយនោះ យើងបានយកពួកគាត់ទៅដាក់តាមមន្ទីរពេទ្យនានាដែលយើងបានរៀបចំទុកនិងបានយកចិត្តទុកដាក់ក្នុងការព្យាបាលដោយមិនគិតថា អ្នកជំងឺទាំងនោះ ជាជនជាតិបរទេសជនជាតិខ្មែរនោះទេ ហើយការព្យាបាលក៏មិនត្រូវអោយមានការបង់ប្រាក់នោះដែរ

     លោកឃួង ស្រេង ក៏បានសូមឲ្យអ្នកជំងឺទាំងអស់សហការជាមួយគ្រូពេទ្យនិងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអោយបានល្អ គោរពទៅតាមបទបញ្ជាការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះលោកឃួង ស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិនដែលបានសហការបានយ៉ាងល្អជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មានជុំវិញជនជាតិចិនដែលសង្ស័យថាមានផ្ទុកកូវីដ១៩

ពាក់ព័ន្ធបញ្ហានេះលោកងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ីបានឲ្យដឹងថា៖នាពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យរុស្ស៊ីបាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាផងដែរ   ពួកគេទាំងនេះទទួលបានព្យាបាលដោយការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូនៅមន្ទីរពេទ្យរុស្ស៊ី។

ចំណែកតំណាងស្ថានទូតចិនវិញ ក្នុងឱកាសនោះក៏បានអរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនជនជាតិចិន មានកូវីដ១៩ ស្នាក់នៅកម្ពុជា៕

មតិ