ភ្នំពេញ: ដេីម្បីការពារនិងទប់ស្កាត់ការរីករាលដាលជំងីកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដោយពាក់ម៉ាស់និងបាញ់អាល់កុលឲ្យបានញឹកញាប់។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បាននាំយកម៉ាស់ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនយកទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារព្រៃទាដេីម្បីទប់ស្កាត់ការរីករាល់ដាលវីរុះកូវីដ១៩។
ក្នុងការចុះចែកម៉ាស់នេះផងដែរមានការដឹកនាំផ្ទាល់ដោយលោក វ៉ាសាវឿន ចៅសង្កាត់ចោមចៅទី៣ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ ។
ក្នុងនោះផងដែរលោក វ៉ាសាវឿន សូមផ្តាំងផ្ញេីរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមការពារពាក់ម៉ាក់និងបាញ់អាល់កុលគ្រប់ពេលវេលាជាពិសេសក្មេងៗកុមាតូចៗ៕
មតិ