លោក​ ចេង​ មុនីរ៉ា​ បន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ​រស់នៅក្នុងសហគមន៍ស្មសាន​ ស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់​ច្បារអំពៅទី២​

0
91

ភ្នំពេញ លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកស្រីហេងសុវត្ថាអភិបាលរងខណ្ឌព្រមទាំងយុវជន...នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ស្មសានស្ថិតក្នុងភូមិដេីមស្លែង១ សង្កាត់ច្បារអំពៅទី២ចំនួន១១០គ្រួសារស្មេីនឹង១០០០ម៉ាស់ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍

ក្នុងឱកាសនោះ លោកចេង មុនីរ៉ា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ធអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់នូវជម្ងឺកូវីដ១៩

មតិ