ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានប្រគល់ម៉ាស់ ដែលជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ–១៩ (Covid19) ដើម្ចែបីកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នារសៀលថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ។
ដោយមួយសង្កាត់ទទួលបានម៉ាស់
១. សង្កាត់ចាក់អង្រែលើ ទទួលបាន ២០០០ ម៉ាស់ ។
២. សង្កាត់ចាក់អង្រែក្រោម ទទួលបាន ២០០០ ម៉ាស់ ។
៣. សង្កាត់បឹងទំពន់ទី១ ទទួលបាន ២០០០ ម៉ាស់ ។
៤. សង្កាត់បឹងទំពន់ទី២ ទទួលបាន ២០០០ ម៉ាស់
៥. សង្កាត់ស្ទឹងមានជ័យទី១ ទទួលបាន ២០០០ ម៉ាស់ ។
៦. សង្កាត់ស្ទឹងមានជ័យទី២ ទទួលបាន ២០០០ ម៉ាស់ ។
៧. សង្កាត់ស្ទឹងមានជ័យទី៣ ទទួលបាន ២០០០ ម៉ាស់ ។
– សរុប ក្នុងការប្រគល់ម៉ាស់ជូន សង្កាត់ទាំង៧ មានចំនួន ១៤,០០០ ម៉ាស់ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា សូមសង្កាត់ទាំង៧ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ អំពីវិធានការការពារការឆ្លងជំងឺ–១៩ អោយបានទំលំទូលាយដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ផ្ទះជួល អោយកាន់តែច្បាស់ពីការរីករាលដាលនៃជំងឺជំងឺ–១៩ ។ជាមួយគ្នានេះដែរលោក ឌី រ័ត្នខេមរុណ ក៍បានអំពាវនាវដល់ ដល់ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និង ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទប់ផ្ទះជួល ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន យកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ–១៩ ទាំងអស់គ្នាដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិង អាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ៕