សាហាវហួស ! យុវជនមួយក្រុមយកកាំបិតកាប់ និងអារ.ក យុវជនម្នាក់ដល់ដាច់ ក ស្លាប់ និង២នាក់រងរបួស ក្នុងវង់ផឹកសុី សមត្ថកិច្ចឃាត់ខ្លួន៣នាក់ភ្លាមៗ

0
286

ភ្នំពេញ យុវជនមួយក្រុមយកកាំបិតកាប់ និងអារ. យុវជនម្នាក់ដល់ដាច់ ស្លាប់ និង២នាក់រងរបួស ក្នុងវង់ផឹកសុី សមត្ថកិច្ចឃាត់ខ្លួន៣នាក់ភ្លាមៗ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្តិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នោះ មានឈ្មោះ   មានឈ្មោះ ទុ ភេទប្រុស អាយុ២០ឆ្នាំជាង មុខរបរធ្វើសំណង់ មានស្រុកកណើតនៅខេត្តព្រៃវែង (ស្លាប់)

ចិត្រ ចាន់ឌីន ភេទប្រុស អាយុ២៥ ឆ្នាំ មានស្រុកកំណើតនៅ ភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ( រងរបួសធ្ងន់)

មិនទាន់ស្គាល់ឈ្មោះ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។

ប្រភពបន្តថា មុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះមួយក្រុម កំពុងតែផឹកស៊ីជួបជុំគ្នាជាមួយបងប្អូន នៅក្នុងផ្ទះ លុះមកដល់ម៉ោងកើតហេតុនេះ ស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូ២គ្រឿង មានសង់ប៊ិចនិងឌ្រីមសង់២០១៨ មានគ្នា៦នាក់ ប្រដាប់ដោយកាំបិតនិងដាវ ចុះមកកាប់ប្រហារទៅលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ បណ្តាលឲ្យយុវជនម្នាក់ដាច់កស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីធ្វើសកម្មភាពរួចក៏នាំគ្នារត់ឡើងម៉ូតូ ជិះចូលក្នុងការដ្ឋានមួយកន្លែងសម្ងំលាក់ខ្លួននៅក្នុងនោះ។ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកងរាជអាវុតហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់បានភ្លាមៗចំនួន នាក់។

សាកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកបក្សពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់

មតិ