ទីតាំង​ធឺ​ណេត២៤​ម៉ោង​បង្កប់​ល្បែងស៊ីសង និងឆ្នោត​ឡូតូ បើក​យ៉ាង​រលូន​នៅ​សង្កាត់​បឹងត្របែក​

0
100

 

​ភ្នំពេញ : ឆ្នោត ឡូតូ និង​ល្បែងភ្នាល់​ស៊ីសង​គ្រប់​ប្រភេទកំពុងបង្កប់ក្នុង​ហាង​អ៊ី​ន​ធឺ​ណេត​២៤​ម៉ោង  មួយកន្លែង​ដែលមាន​ទីតាំង​ផ្ទះ​៣៦ABo តាម​លេខ​៤៦៦ ភូមិ​៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បើក​លេង​យ៉ាង​រលូន អាជ្ញាធរ​និង​សមត្ថកិច្ច មិន​ទាន់​បង្ក្រាបផ្គើន​នឹង​បទបញ្ជា​លោក​អភិបាលក្រុង​។​

លោក វរសេនីយ៍ឯក យិន សាន អធិការ​ខណ្ឌចំការមន​បានឲ្យដឹងថា បើ​​ទីតាំង​ខាងលើ ​លួច​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​ លោក​នឹង​ចុះ​ត្រួតពិនិត្យ​ច្បាប់​អាជីវកម្ម​បើ​មិនមាន​ច្បាប់​នឹង​អោយ​ផ្អាក​តែ​ម្តង ។​

លោក​អធិការ​បន្តថា​ យោងតាម​លោក ថេ​ង សុ​ថុល អភិបាល​គណៈអភិបាលខណ្ឌ​ចំការមន​នៅ​ពេល​ប្រជុំ​វេទិការ​សាធារណៈ សូមឲ្យ​រក្សា​គំលាត​យ៉ាងតិច​1.5​ម៉ែត្រ​និង​ពេល​ចេញពីផ្ទះ​ត្រូវ​ពាក់​ម៉ាស់​និង​លាងដៃ​សាប៊ូ​អាលកុល​ឲ្យបាន​ញឹកញាប់​រក្សា​អនាម័យ​ផងដែរ​ ក្នុងនោះ​ទទួល​សំណូមពរ​ពី​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​តែងតែ​លើក​ពី​បញ្ហា​ការលួចបើក​ល្បែង​ស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ត្រូវតែ​បង្ក្រាប​ជាដាច់ខាត​កុំអោយ​កើតមាន​ដោយសារ​សុទ្ធសឹងតែ​ជម្រក​របស់​ជនសង្ស័យ​លួច​មក​ស​ងំ​លេងល្បែង​សុ​ី​សង​អស់​លុយកាក់​ហើយ​និង​ចេញទៅ​លួច​សម្ភារ​ឆក់​ប្លន់​ពី​ប្រជាពលរដ្ឋ​មិនខាន​ឡើយ​សូម​ផ្ដាំ​និង​ទៅ​ប្អូន​យុវជន​ប្រុស​ស្រី​ទាំងអស់​កុំ​លេងល្បែង​សុ​ី​សង​និង​ប្រើប្រាស់​គ្រឿងញៀន​វា​ជា​ទង្វើ​ខុសច្បាប់​ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​បែកបាក់​គ្រួសារ​ខូច​អ​នា​គត់​មួយជីវិត​ត្រូវខិតខំ​សិក្សា​រក​សូត្រ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដើម្បី​យកចំណេះ​ដឹង​មក​បំរើ​សង្គម​នៅ​ចំណុច​ល្អៗ​ដើម្បី​ចែករំលែក​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​៕

មតិ