ឆេះឃ្លាំងស្តុបកាវនិងប្រេងសាំងក្រអូបផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

0
183

ភ្នំពេញ: អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុបកាវនិងប្រេសសាំងក្រអូបមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្ញិភ័យជាច្រេីនគ្រឿងមកពន្លត់កាលពីវេលាម៉ោង៨:៥៥នាទី ព្រឹកថ្ងៃទី៦ ខែកុម្ភះឆ្នាំ២០២១ នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញយ៉ាងខ្មួខ្មាញ់និងបង្កជាអណ្តាតភ្លេីងឃេីញដូចនេះក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។

ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺមានថៅកែជាជនជាតិចិន ប៉ុន្ដែជួលពីជនជាតិខ្មែរ។ ខណៈមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបញ្ជាក់ថាក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់ទឹកអស់ចំនួន៣៦ឡាន ក្នុងនោះ ឡានទឹករបស់រដ្ឋបាលខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើទឹក៥ឡាន, បុរីដង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើទឹក៤ឡាន, អង្គភាព៩១១ ចំនួន០២គ្រឿង ប្រើទឹក២ឡាន, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើទឹក១៥ឡាន, អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើទឹក៦ឡាន, ក្រុមហ៊ុនលោកឧកញ៉ា លី គឹមហេង ចំនួន០១គ្រឿង ប្រើទឹក២ឡាន, ឡានស្រុកអង្គស្នួលចំនួន០២គ្រឿង ប្រើទឹក២ឡាន។

ដោយឡែក ទំហំនៃការខូចខាត ឃ្លាំងស្តុកទំហំ១៦ម៉ែត្រ គុណ២៥ម៉ែត្រ បានបំផ្លាញសម្ភារអស់ទាំងស្រុង ប៉ុន្ដែមិនបានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕

មតិ