ថ្ងៃមង្គលការបែជាក្លាយជាពិធីបុណ្យសពខណះកូនកំលោះកំពុងឈរទទួលភ្ញៀវស្រាប់តែដួលស្លាប់ចោលកូនក្រមុំឲ្យមេម៉ាយ

0
241

កំពង់ឆ្នាំង: ពិតជាឲ្យអាសូរណាស់ពិធីរៀបមង្គលការកំពុងរងចាំភ្ញៀវជិតឆ្ងាយមកទទួលទានអាហារខណះកូនកំលោះនិងកូនក្រកុំឈរចាំទទួលភ្ញៀវស្រាប់តែកូនកំលោះកេីតអាការៈមិនស្រួលខ្លួនដួលបាត់មាត់ក​ហេីយបានស្លាប់បង្កការភ្ញាក់ផ្អេីលនៅរសៀលថ្ងៃទី ៤ ខែ០២ ឆ្នាំ២០២១ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រោងការក្លាយជារោងបុណ្យ។

សាកសព ឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង
ប្រភពព័ត៌មានបានឲ្យដឹងថា​ នៅទីតាំងខាងលេីបានធ្វេីពិធីរៀបអាពាហ៍ពិពាហ៍សេរីសួរស្តីដល់កូនប្រុសស្រីខណះរៀបចំពិធីរួចរាល់អស់វេលាទទួលភ្ញៀវកេត្តិយសក៏ឈានមកដល់​ កូនប្រុសស្រីក៏បានឈរមុខរោងការដេីម្បីរងចាំទទួលភ្ញៀវជិតឆ្ងាយមកចូលរួមទទួលអាហារនិងជូនពរដល់គូស្វាមីភរិយាថ្មីស្រាប់តែកូនកំលោះកេីតអាការៈមិនស្រួលខ្លួនខ្យល់គរដួលស្លាប់ចោលកូនក្រមុំបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងធ្វេីឲ្យរោការក្លាយជារោងបុណ្យសពទៅវិញ។

សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

មតិ