មន្ទីរព្យាបាល ម៉ាយហ៊ែល ខណ្ឌដង្កោ វះកាត់ពោះវៀនដុសខ្នែងខុសបច្ចេកទេស​ បណ្តាលឲ្យអ្នកព័ត៌មានម្នាក់ក្លាយទៅជាសភាពធ្ងន់ធ្ងរ អាចបាត់បង់ជីវិតគ្រប់ពេលវេលា

0
2822

ភ្នំពេញ ក្រុមគ្រួសារអ្នកជម្ងឺម្នាក់បានរត់ស្វាត់ស្វែង ដើម្បីដាក់ពាក្យបណ្តឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងនៅខណ្ឌដង្កោ ប្តឹង ទៅកាន់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធរឿងបញ្ហាវះកាត់ពោះវៀនដុះខ្នែងធ្វើអោយអ្នកជំងឺចេះតែមានអាការះកាន់តែធ្ងន់ធ្ងរទៅៗ រហូតក្រុមគ្រួសារសម្រេចចិត្តដឹកបញ្ជូនអ្នកជំងឺបន្តទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត (រ៉ូស្ស៊ី) ដើម្បីធ្វើការព្យាបាលបន្តទៀត

ក្រុមគ្រួសារអ្នកជំងឺប្រាប់អោយដឹងថា លោក អុី បញ្ញាអ្នកយកព័ត៌មានសន្តិសុខសង្គមទូរទស្សន៍អប្សរានិងគេហទំព័រដំណឹងយប់មិញធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ថ្នាក់វះកាត់ផ្នែកគ្រឿងក្នុង គឺដោយសារក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាល ម៉ាយហ៊ែល ព្យាបាលខុសបច្ចេកទេលើការវះកាត់ពោះវៀនដុះខ្នែង បណ្តាលឲ្យមេរោគរាលដាលពេញពោះវៀនហើមពោះមិនស្រក ទើបក្រុមគ្រូពេទ្យ នៃមន្ទីរមិត្តភាព ខ្មែរ សូវៀតសម្រេចធ្វើការវះកាត់ម្តងទៀត នៅថ្ងៃទី២៣ខែមករាឆ្នាំ២០២១។

គួរបញ្ជាក់ថាលោកអុីបញ្ញាចូលព្យាបាលជំងឺក្នុងមន្ទីរព្យាបាលម៉ាយហ៊ែលនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២១

  ចំពោះបញ្ហានេះលោក អុី បញ្ញាមុនចូលវះកាត់លើកទី២ លោកបានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់មន្ទីរពេទ្យឯកជន ម៉ាយហ៊ែល ទៅប៉ូលីសខណ្ឌដង្កោឲ្យធ្វើការកោះហៅ ម្ចាស់គ្លីនិកឯកជនស្ទើរភ្លើងខាងលើចាត់ការតាមច្បាប់  ហេីយបានស្នេីរដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញជាពិសេសក្រសួងសុខាភិបាលជួយអន្តរាគមន៍ នឹងពិនិត្យមេីលចំពោះមន្ទីរពេទ្យឯកជនមួយនេះផងដែរ

មតិ