លោកស្រីគឹម ញឹប នាំយកអំណោយប្រធានកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៥០គ្រួសារមកពីសង្កាត់រលួស

0
80

ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ប្រជាពលរដ្ឋទីទាល់ក្រចំនួន៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់រលួស ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២១

នៅក្នុងឱកាសនោះលោកស្រីប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារប្រជាពលរដ្ឋខាងលើទាំងអស់។

អំណោយមនុស្សធម៌ដែលលោកស្រីអភិបាលខណ្ឌបានយកទៅចែកជូនក្នុង០១គ្រួសារទទួលបាន  អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកត្រី០១យួរ, ត្រីខកំប៉ុង១យួរ, ភួយ០១, ឃីត០១កញ្ចប់  នឹងថវិកាមួយចំនួន៕

មតិ