ណេតគ្មានយីហោបង្កប់ល្បែងស៊ីសង ព្រមទាំងជាកន្លែងជក់ និងជួញដូរគ្រឿងញៀន ពលរដ្ឋស្នើអាជ្ញាធរខណ្ឌចំការមនបង្ក្រាប

0
72

ភ្នំពេញ ៖ ទីតាំងហ្គេមណេតគ្មានយីហោមួយកន្លែងនៅតាមបណ្តាយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកដំណើរការ ដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែងមកពីគ្រប់មជ្ឍដ្ឋាន ខណៈអាជ្ញាធរកំពុងបើកភ្លើងខៀវឲ្យ។ តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ទីតាំងណេតគ្មានយីហោនេះ មានម្ចាស់ឈ្មោះ វ៉ុង វ៉ុង ហើយមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចមបង្កើនឲ្យមានជាបទល្មើសផ្សេងដូចជា លួច ឆក់ កើតមានជាញឹកញាប់នៅក្នុងក្រុងភ្នំពេញ ពេលខ្លះបណ្តាលឲ្យមានករណីប្លន់ក៏មាន និងបណ្តាលឲ្យការប្រើប្រាស់អំពើរហិង្សា ពិសេសពង្វក់ក្មេងៗសិស្សសាលាខ្លះវក់លេងភ្លេចបាយភ្លេចទឹកក៏មាន។ ប្រភពដដែលបន្ថែមថា ទីតាំងណេតគ្មានយីហោ នៅតាមបណ្តាយផ្លូវសុធារស់ ខណ្ឌចំការមននេះ សង្ស័យត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមានសមត្ថកិច្ចហើយបានទីតាំងខាងលើនេះអាចបើកល្បែងស៊ីសងបំរើដល់អតិថិជនរបស់ខ្លួនកើបលុយរាប់ម៉ឹនដុល្លារក្នុងមួយខែៗ។
ការដែលអនុញ្ញាតឲ្យមានបើកល្បែងស៊ីសងពិសេសហ្គេមណេតគ្មានយីហោខាងលើ នេះជាការដើរប្រាស់ចាកពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៨ចំណុចរបស់រាជរដ្ឋាកម្ពុជា។
គួរជម្រាបថា កន្លងមកលោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន បញ្ជា ឲ្យ អភិបាលខណ្ឌ ទាំង ១៤ ចុះបង្ក្រាប ទីតាំងដែលបង្កប់ ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជា មានច្បាប់ប្រកបអាជីវកម្មហើយក៏ដោយ ។ ការចេញ បទបញ្ជា នេះ ក្រោយពី មានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សារាចរ ណែនាំដោយបញ្ឈប់ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច អនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ។
លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន ប្រាប់ ឲ្យ អភិបាលខណ្ឌ ទាំង ១៤ ចុះបង្ក្រាប ទីតាំង ដែល បង្កប់ ល្បែងភ្នាល់ តាមរយៈ Internet Online ។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណាដែលបើកសេវាកម្ម Internet លួច បង្កប់នៃការលេង ល្បែងស៊ីសង Online ត្រូវតែ ចាត់វិធានការ តាមផ្លូវច្បាប់ បិទ អាជីវកម្មនោះ ហើយត្រូវធ្វើ ការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ ការបញ្ជា នេះ ធ្វើឡើង ក្នុង កិច្ចប្រជុំ គណៈ បញ្ជា ឯកភាពរាជធានីភ្នំពេញដោយការចូលរួម ពី អភិបាលរង រាជធានី ភ្នំពេញ , ស្នងការ នគរបាល រាជធានី ភ្នំពេញ , មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី អាជ្ញាធរ ខណ្ឌ ទាំង ១៤ រួមទាំង មន្ដ្រី ជំនាញ ពាក់ព័ន្ធ ជារូបច្រើនទៀត។
លោក ឃួ ង ស្រេង បាន សង្កត់ធ្ងន់ថា អាជ្ញាធរ មាន សមត្ថកិច្ច ក៏ដូចជា អាជ្ញាធរ ដែនដី ត្រូវ ត្រួតពិនិត្យ ឲ្យបាន ម៉ត់ ចត់ បំផុត មិនត្រូវ អនុញ្ញាតឲ្យ មាន អាជីវ កម្ម ណេត កាហ្វេ អន ឡា ញ ដែលមាន បង្កប់ ល្បែងស៊ីសង នៅក្នុង មូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុង មូលដ្ឋាន របស់ខ្លួន ត្រូវ បង្ក្រាប ភ្លាមៗ ទាំង អ្នកលេង និង ម្ចាស់ ទីតាំង ដែល ប្រកប អាជីវកម្ម ខុសច្បាប់ នេះ ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេល ថ្មីៗ នេះ បានចេញ សារាចរ ណែនាំ មួយ ដោយ បញ្ឈប់ ការ ផ្តល់ គោលការណ៍ និង អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកប អាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច អនឡាយ ( Internet Online) ទាំង ក្នុង និង ក្រៅប្រទេស ។ សារាចរ ណែនាំ រាជដ្ឋាភិបាល បានធ្វើ ការណែនាំ ចំនួន ៣ ចំណុច ដោយ ទី ១. មន្ត្រីនគរបាល យុត្តិធម៌ និង អាជ្ញាធរ មាន សមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ ត្រូវ បង្កើន ការស្រាវជ្រាវ និង បង្ក្រាប អាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណេត អនឡាយ ក្នុង និង ក្រៅប្រទេស គ្រប់ ប្រភេទ និង គ្រប់ រូបភាព ដែល ធ្វើ សកម្មភាព ដោយ មិនមាន អាជ្ញាប័ណ្ណ ពី ក្រសួង ស្ថាប័ន មាន សមត្ថកិច្ច ។ ទី ២. ចំពោះ អាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិនធើណែត អនឡាយ ក្នុង និង ក្រៅប្រទេស ដែលមាន អាជ្ញាប័ណ្ណ ត្រូវបាន អនុញ្ញាតឲ្យ ធ្វើ សកម្មភា ព រហូត ផុត សុពលភាព ដែល បានកំណត់ ក្នុង អាជ្ញាប័ណ្ណ ។ បន្ទាប់ពី នេះ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិន បន្ត សុពលភាព អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកប អាជីវកម្ម ល្បែងភ្នាល់ ប្រភេទ នេះ តទៅ ទៀតឡើយ និង ៣. រាជរដ្ឋាភិបាល បញ្ឈប់ ការផ្តល់ គោលការណ៍ និង អាជ្ញាប័ណ្ណ អនុញ្ញាតឲ្យ ប្រកប អាជីវកម្ម ល្បែងភ្នាល់ តាម ម៉ាស៊ីន អេឡិចត្រូនិច តាមរយៈ អ៊ិន ធើ ណេត អនឡាយ ទាំង ក្នុង និង ក្រៅប្រទេស កម្ពុជា ចាប់ពី ថ្ងៃ ចុះហត្ថលេខា លើ សារាចរ ណែនាំ នេះ តទៅ ៕
ប្រជាពលរដ្ឋរង់ចាំមើលថាតើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមនមានសមត្ថភាព និងលទ្ធភាពអាចបង្ក្រាបទីតាំងហ្គេមណេតគ្មានយីហោតាមផ្លូវសុធារស់ ក្នុងសង្កាត់ទន្លេបាសាក់របស់ឈ្មោះ វ៉ុង វ៉ុង បានដែរឬទេ?

មតិ