អាជ្ញាធរខណ្ឌពោធិ៍សែនជ័យផ្គេីននិងបញ្ជាលោកឃួងស្រេងដោយបណ្តោយឲ្យណេតA2888នៅបុរីឡុងនីបេីករលូន

0
185

ភ្នំពេញ ៖ លោកហែម​ ដារិទ្ធិ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌ​ កំពុងតែផ្គេីននិងប្រសាសន៍លោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ដែលបញ្ជាឲ្យបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងរាជធានី។

ជាក់ស្តែងទីតាំងអ៉ីនធឺណេតមួយកន្លែងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ​ ខាងជេីងផ្សារទួលពង្រ​ ក្នុងបុរីឡុងនី ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ សង្ស័យបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធកុំទ្យូរទ័របេីកលេងយ៉ាងរលូនដោយចាំទទួលភ្ញៀវចូលលេង២៤ម៉ោងលេី២៤ម៉ោងតែបែជាអាជ្ញាធរខណ្ឌពោធិ៍សែនជ័យមិនខ្វល់​ ដោយបណ្តោយឲ្យបេីកលេងយ៉ាងចំហរហាក់បីដូចជាមិនខ្លាចញញេីតទាល់តែសោះ។

ទីតាំងខាងលេីកន្លងមកមានយីហោ ក្រុមហ៊ុន វីអេចវីស៊ីធី អេ2888 រហូតពេលនេះបានមកស្លាកយីហោចេញដោយបិទកញ្ចក់ខ្មៅទៅវិញ។

ជាទូរទៅទីតាំងណេត ដែលដាក់ហ្គេមស៊ីសង ភាគច្រើន ជាជម្រងរបស់ក្រុមសង្គមងងឹត គ្រប់ប្រភេទ ពួនជ្រក និងកេីតបទល្មេីសជាញឹកញាប់ ដូចជាលួច ឆក់ ប្លន់ ។
សូមបញ្ជាក់ផងដែរថា កន្លងមកសម្តេច ក្រឡាហោមស ខេង បានបញ្ជាឲ្យអាជ្ញាធរទាំង១៤ បង្ក្រាបឲ្យអស់គ្រាប់ល្បែងស៊ីសងក្នុងមូលដ្ឋាន។
ចាំមេីលលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យនិងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងទាំងនេះ ៕

មតិ