រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំកែសម្រួល និមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌ និង សង្កាត់ទាំង ៧

0
81

ភ្នំពេញ នៅសាលប្រជុំសាលាខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌមានជ័យ និងនិមិត្តសញ្ញា សង្កាត់ទាំង៧ ក្រោមអធិបតីភាព លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យ នាព្រឹក ថ្ងៃអង្គារ ១៤រោច ខែ បុស្ស ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនិងថ្ងៃទី១២ ខែមករា  ឆ្នាំ២០២១

ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានស្នើអោយរដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់កែសម្រួល និមិត្តសញ្ញាសំគាល់ផ្ទាល់ខ្លួនដែល រដ្ឋបាលខណ្ឌសង្កាត់បានកំណត់កន្លងមកឡើងវិញ  និងធ្វើបទបង្ហាញបញ្ជាក់រូបភាពនិង ខ្លឹមសាររបស់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីជានិមិត្តសញ្ញាសំគាល់ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ នៅសាលារាជធានីភ្នំពេញ

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ  បានបញ្ជាក់ថាចំពោះការជ្រើសរើសនិមិត្តសញ្ញាសំគាល់របស់រដ្ឋបាលខណ្ឌសង្កាត់ត្រូវបកស្រាយអោយបានត្រឹមត្រូវ និង ច្បាស់លាស់ពីរូបភាពនិងលក្ខណះសំគាល់ទៅតាមទំរង់និមិត្តសញ្ញាដោយផ្អែកលើអត្ថន័យនៃរូបភាពនីមួយៗរួចដាក់ប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌសង្កាត់ដើម្បីឆ្លងនិងមានកំណត់ហេតុច្បាស់លាស់ដើម្បីផ្ញើមករដ្ឋបាលខណ្ឌ អោយបានត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ដើម្បីសរុបជូន សាលារាជធានីភ្នំពេញ កំណត់យក រួចសាលារាជធានីភ្នំពេញ បញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច

មតិ