មួយទៀតហើយ ??? គ្រោះថ្នាក់ចរាចរណ៍តិចតួចដកកាំភ្លើងសំញ៉ែង ហើយប្រាប់ថាខ្លួនជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

0
540

ភ្នំពេញ គ្រោះថ្នាក់​​ចរាចរណ៍កេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មីហេតុការណ៍ក្នុងសង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ នៅវេលាម៉ោង០៤:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករាឆ្នាំ២០២១

បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមការងារដែលផ្សាយផ្ទាល់ថាមុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣គៀនផ្សារធំថ្មីហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួលហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហែងចង់យ៉ាងម៉េចភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អីអ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជេីងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរបន្ទាប់មកអ្នកដែលបង្កនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗទេីបសមត្ថកិច្ចសុំដកទុកសិនហេីយជនបង្កប្រគល់អោយតែសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង

អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែងហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ

ចុងក្រោយក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ ដោយសុំត្រឹមតែអ្នកបង្កសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដេីម្បីបញ្ចប់រឿង

មតិ