ប្រទះឃេីញបុរសម្នាក់ដេកក្នុងកញ្ចុះសង្ស័យត្រូវថ្នាំសណ្តំគេ

0
96

ភ្នំពេញបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកសន្លប់ក្នុងកញ្ចុះមួយកន្លែងក្នុងបរវេនវត្តតាំងរនាមភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២១ដោយសង្ស័យត្រូវថ្នាំគេ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេភេទប្រុសអាយុប្រហែល៣០ឆ្នាំជាងស្លៀកខោយឺតជេីងខ្លីពណ៌សពាក់អាវយឺតដៃខ្លីពណ៌ស

ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ទីនោះក៏ប្រទះឃេីញជនរងគ្រោះដេកដួលនៅក្នុងកញ្ចុះហៅក៏មិនក្រោកឃញដូចនេះក៏រាយការណ៍ទៅអជ្ញាធរមានសមត្ថកិច្ចដេីម្បីចុះមកពិនិត្យជាក់ស្តែង ដោយឃេីញសភាពមិនស្រួលសមត្ថកិច្ចក៏ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដេីម្បីមកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បេីតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថាជនរងគ្រោះត្រូវថ្នាំងងុយដេកដោយសង្ស័យមានជនសង្ស័យល្មួងហៅមកផឹកស៊ីរួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ៕

មតិ