មន្ត្រីអាវុធហត្ថស័ក្ត៤កន្លះម្នាក់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅក្នុងបន្ទប់ជួលមួយកន្លែង នៅខណ្ឌសែនសុខ

0
849

ភ្នំពេញ មន្ត្រីអាវុធហត្ថស័ក្ត៤កន្លះម្នាក់បាញ់សម្លាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០២១នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសជាប្តីមានឈ្មោះ សេក គឹមសាន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ មានឋនៈរន្តសក្ត័ វីរៈសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន ភេទស្រីអាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនិងប្រពន្ធជារើយៗ ពេលដែលឃើញប្រពន្និយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោតរករឿងថានេះថានោះស្ទើរៀងរាល់ថ្ងៃ។ ប្រភពដដែលបានបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ លុះដល់ម៉ោងកើតហេតុខាងលើគេងឮសូរសំឡេងផ្ទុះអាវុធ ៣ទៅ គ្រាប់ដោយបង្កឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា ក៍នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ ស្លាប់បាត់ទៅហើយ។ ក្រោយមកក៍បាននាំគ្នារាយការណ៍ជូនទៅសម្បត្តិកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតុហេតុឃើញប្រពន្ធស្លាប់លុតជង្គង់មុខបន្ទប់ទឹកចំណែកប្ដីស្លាប់នៅក្នុងបន្ទប់ជាប់មាត់ទ្វារ រួចសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធរងចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យទើបដឹងករណីអ្វីឲ្យពិតប្រាកដ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិ