កណ្ដាល ៖ មានករណីផ្ទុះអាវុធចំនួន៤ទៅ៥គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះនៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ “ហេង ហេង” ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ២១អា ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ២នាក់ប្ដីប្រពន្ធបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏ភាគីខាងប្ដី បានដកកាំភ្លើងម៉ាក Glock បាញ់ឡើងលើតែម្ដង។
ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ដោយរកឃើញសំបកគ្រាប់ ២គ្រាប់ និងបិទហាងនេះមួយរយៈសិន។
លោកស្នងការក៏បានបញ្ជាឲ្យកម្លាំងតាមចាប់ខ្លួនបុរសដែលបាញ់បោះសេរីនោះហើយ ខណៈគេបានស្គាល់ភិនភាគរួចអស់ហើយដោយជនបង្កជាអ្នកបើកឡានឲ្យថ្នាក់ដឹកនាំម្នាក់ផងដែរ ៕
មតិ