លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនស្លាប់ព្រោះប្រឹងតោងទូកនេសាទឡើងគោកវិញ

0
173

ភ្នំពេញ៖បុរសម្នាក់មិនដឹងមានវិបត្តិរឿងអ្វីនោះបានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាចាស់ចូលទៅក្នុងទឹកបាត់បន្សល់ទុកម៉ូតូនិងសម្ភារៈមួយចំនួយនៅលើស្ពានតែមួយសន្ទុះក្រោយមកក៏មានគេប្រទះឃើញបុរសនោះតោងទូកអ្នកនេសាទឡើងគោកវិញនៅម្ដុំវត្តភ្នំ។

. . តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថានៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០នៅលើស្ពានជ្រោយចង្វាចាស់មានបុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨បានមកឈប់នៅលើស្ពានហើយក៏បានទៅតោងបង្កាន់ដៃស្ពានលោតចុះលិចចូលទៅក្នុងទឹកបាត់ដោយបន្សល់ទុកទូរស័ព្ទនិងលុយចំនួន៤ម៉ឺនរៀលនៅលើកែបម៉ូតូបានប្រមាណជាង២០នាទីក៏មានគេប្រទះឃើញបុរសនោះតោងលើទូកអ្នកនេសាទឡើងលើគោកវិញនៅម្តុំវត្តភ្នំ។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញបុរសលោតពីលើស្ពានបានឲ្យដឹងថាបុរសខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមសងស៊េរីឆ្នាំ២០១៨ពណ៍ខ្មៅផ្លាកលេខភ្នំពេញ1HE-0780 ជិះម្នាក់ឯងក្នុងទិសដៅឡើងលើស្ពានជ្រោយចង្វាចាស់ពេលមកដល់ពាក់កណ្តាលស្ពានភ្លាមស្រាប់តែឈប់ហើយហត់ចូលទៅក្នុងទឹកទន្លេបាត់ស្រមោលតែម្តងហើយក៏សមត្ថកិច្ចបានយកម៉ូតូនិងសម្ភារះជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្រ្វាបណ្តោះអសន្នប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុបានមួយសន្ទុះស្រាប់តែលេចមុខបុរសលោតទឹកនោះនៅត្រើយខាងលិចម្តុំវត្តភ្នំបានតោងលើឡើងគោកវិញដោយសង្ស័យគាត់ចេះហែលទឹកទើបមិនស្លាប់បែបនេះ។

ក្រោយពេលធ្វើការជួយសង្រ្គោះបុរសនោះហើយបាននាំទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីធ្វើការសាកសួរនិងណែនាំអប់រំរួចទាក់ទងទៅក្រុមគ្រួសារនិងសាច់ញាតិមកទទួលទៅផ្ទះវិញ៕

មតិ