ទុក្ខជាន់លើទុក្ខ!ឆេះមន្ទីរពេទ្យព្យបាលអ្នកជំងឺកូវីត-១៩បណ្តាលអោយស្លាប់និងរបួសច្រើននាក់…

0
232

ប្រទេសរូម៉ានី៖ យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និងអ្នកជំងឺរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងអគ្គិភ័យនៅមន្ទីរពេទ្យមួយដែលកំពុងព្យាបាលអ្នកដែលមានផ្ទុកវីរុសកូរ៉ូណា ក្នុងប្រទេសរូម៉ានី។ អគ្គិភ័យនេះបានឆាបឆេះនៅក្នុងបន្ទប់ថែទាំអ្នកជំងឺ របស់មន្ទីរពេទ្យរដ្ឋ នៅភាគពាយព្យនៃទីក្រុង Piatra Neamt។វេជ្ជបណ្ឌិតម្នាក់ដែលបានព្យាយាមជួយសង្គ្រោះអ្នកជំងឺត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីទទួលរងការរលាកយ៉ាងធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសរូម៉ានី លោក Nelu Tataru បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គិភ័យនេះទំនងកើតឡើងដោយសារការផ្ទុះសេចរន្តអគ្គិសនី។លោក Tataru បាននិយាយថា អ្នកជំងឺកូវីដផ្សេងទៀតកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនេះ ត្រូវបានផ្ទេរទៅកន្លែងផ្សេងទៀត នៅក្នុងទីក្រុង Iasi។ ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា វេជ្ជបណ្ឌិតដែលរងរបួសការដុតយ៉ាងធ្ងន់ធ្ងរដល់រាងកាយរបស់គាត់មួយផ្នែកធំ ត្រូវបានផ្ទេរទៅកាន់រដ្ឋធានី Bucharest ដោយយន្តហោះយោធា។ជនរងគ្រោះ៨នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងបន្ទប់ដែលអគ្គិភ័យបានឆាបឆេះនៅជាន់ទី២ និង២នាក់ផ្សេងទៀតនៅក្នុងបន្ទប់មួយទៀត ជាប់គ្នា។ ជនរងគ្រោះទាំងនេះត្រូវបានគេរាយការណ៍ថា បាននិងកំពុងទទួលការព្យាបាលវីរុសកូរ៉ូណា។

អ្នកជំងឺស្ថិតនៅក្នុងបន្ទប់ធំ សម្រាប់សម្រាកព្យាបាលរួមគ្នា ហើយអ្នកខ្លះកំពុងបំពាក់ឧបករណ៍ជំនួយខ្យល់ដង្ហើមផងដែរ។ ក្រសួងសុខាភិបាលបាននិយាយថា អគ្គិភ័យត្រូវបានគេជឿថា បានរាលដាលយ៉ាងឆាប់រហ័យ បន្ទាប់ពីវាបានប៉ះជាមួយបំពង់អុកស៊ីសែន សម្រាប់ផ្ដល់ឲ្យអ្នកជំងឺ៕

មតិ