ក្រសួងការពារជាតិឈ្នះមេដាយ២៣គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកការ៉ាតេដូថ្នាក់ជាតិ ឆ្នាំ២០២០

0
251

រាជធានីភ្នំពេញ៖ បន្ទាប់ប្រកួតអស់រយៈពេលជាង៣ថ្ងៃរួចមក ក្លិបការ៉ាតេដូរបស់ក្រសួងការពារជាតិ ដណ្ដើមបានជើងឯកឆ្នាំ២០២៣ បន្ទាប់ពីប្រជែងឈ្នះមេដាយរហូតទៅដល់២៣គ្រឿង ដោយក្នុងនោះមានមាស ១១គ្រឿង មេដាយមាសប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ចំណែកជើងឯករងគឺក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមេដាយ១៥គ្រឿងក្នុងនោះមេដាយមាស៨គ្រឿង មេដាយមាសប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទ ភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អូន ព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ នេះ មានអ្នកចូលរួមចំនួន ២៣៦ នាក់ មកពីក្លិបចំនួន ២៣ នៅទូទាំងប្រទេសកម្ពុជា ហើយពួកគេ ត្រូវប្រជែងលើការប្រកួតសម្តែងកាតា និងប្រយុទ្ធ សរុបចំនួន ៣៦ វិញ្ញាសា។

ជាមួយគ្នានេះដែរអគ្គលេខាធិការសហព័ន្ធការ៉ាតេដូកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងពាក់ព័ន្ធជាមួយនឹងព្រឹតិ្តការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតជ្រើសរើសជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២១ ដែលយើងទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ ហើយនៅឆ្នាំ ២០២២ យើងនឹងត្រៀមការប្រកួតមុនស៊ីហ្គេម ឬហៅថា Pre-SEA Games»។

គួបញ្ជាក់ផងដែរថា៖ « ចាប់ពីឆ្នាំ ២០២១ ទៅ សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងត្រូវរៀបចំការប្រកួតកីឡាការ៉ាតេ កម្រិតអន្តរជាតិ ឬជាលក្ខណៈ Open នៅក្នុងតំបន់ ដើម្បីយើងទទួលបាននូវបទពិសោធបន្ថែម ហើយការធ្វើបែបនេះ ដើម្បីយើងអាចឈានទៅរកការប្រជែងបានមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា»៕

មតិ