ស្ត្រីជនជាតិចិនម្នាក់ដែលបានដេីរស្រែកយំ​ ហេីយប្រាប់អ្នកសារព័ត៌មានថាគាត់ត្រូវបានចោរឆក់​ ជាព័ត៌មានមិនពិត​ តាមពិត…….

0
859

សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាត្រូវបានចោរឆក់កាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២០ជាព័ត៌មានមិនពិតជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ

បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ជាមួយនាយកដ្ឋានព្រហ្មទណ្ឌអស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២០សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ​ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរនិងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់កាលពីថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរស្ត្រីរូបនេះបានសារភាពថាមិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញទេីបប្រឌិតរឿងនេះឡេីង ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សារធាតុញៀនមន្ត្រីជំនាញបានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់សារធាតុញៀនពិតប្រាកដមែន

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខនៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា

ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិតមុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិនដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គមផងដែរ

មតិ