ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោវាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់

0
83

ភ្នំពេញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវសមត្ថកិច្ចខណ្ឌដង្កោវាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តព្រះបាទជាន់ឯក ផ្លូវ២១៧ ស្ថិតនៅភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

លោកជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អាយ គឹមអេង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១៩៨E ផ្លូវលេខ៩ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ

ចំណែកជនសង្ស័យមាន ឈ្មោះ ជា លីពីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា រូបគេ និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី

មតិ