ករណីបាញ់ជាងកាត់សក់ស្លាប់ក្បែរសាលាទួលគោក!!!រង់ចាំយុត្តិធម៌ដូចចាំផ្លូវម៉ែមកពីផ្សារនៅឆ្ងាយដូចជើងមេឃ…

0
123

រាជធានីភ្នំពេញ៖ វាហាក់បីដូចជានៅឆ្ងាយណាស់សម្រាប់គ្រួសារជនរងគ្រោះដើម្បីទទួលបាននូវភាពយុត្តិធម៌ ក្រោយបុរសជាស្វាមី និងឪពុកកូនតូចៗចំនួន៤នាក់ត្រូវបានខ្មាន់កាំភ្លើងនៅក្បែរខាងដែលត្រូវបានគេដឹងថាជាសមត្ថកិច្ចផងនោះធ្វើការបាញ់ប្រហារអោយស្លាប់ក្នុងថ្លុកឈាមដូចសត្វធាតុ ហើយជនបង្កបានរត់គេខ្លួនបាត់ស្រមោលសូន្យឈឹង ទាំងដែលសមត្ថកិច្ចបានដឹងនូវអត្តសញ្ញាណហើយក៏ដោយក៏មិនអាចនាំខ្លួនជនបង្កអោយមកទទួលទោសតាមច្បាប់បាន ។កាលពីពេលថ្មីនេះគេឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា Sok Meng បានបង្ហោះសារបង្កប់ដោយអត្តន័យចាក់ដោតខ្លាំងបំផុត ហើយព្រមទាំងសំណូមពរអោយអ្នកលេងបណ្តាញសង្គមទាំងអស់មេត្តាជួយចែករំលែក(Share)ដើម្បីអោយសម្តេចពុក បានដឹងផងដែរ ។

អត្តន័យដែលបង្ហោះក្នុងបណ្តាញសង្គមនោះមានដូចខាងក្រោមនេះ ៖

នាងខ្ញុំឈ្មោះ ឆាយសុខមេ៉ង ភេទស្រីរស់នៅភូមិខ្ពបតាងួន. ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ដោយប្តីនាងខ្ញុំត្រូវជនដៃដល់បាញ់សំលាប់នៅថ្ងៃទី២៦ខែ៩ឆ្នាំ២០២០មកដល់ពេលនេះអត់ទាន់មានអាជ្ញាធម៍ពាក់ពន្ធ័ណាសួរនាំសោះ។នាងខ្ញុំសូមជួយអោយ. សម្តេចពុក. សម្តេចម៉ែជួយនាងខ្ញុំ សមបងប្អូនជួយសា៌បន្តដេីម្បីអោយដល់  សម្តេចពុក. និងសម្តេចម៉ែផង. សូមអគុណ។

ចាំមើលថាតើពីការសុំអង្វរពីសំណាក់ក្រុមគ្រួសារសព បែបនេះហើយតើសមត្ថកិច្ចនឹងមានចំណាត់ការយ៉ាងដូចម្តេចក្នុងរឿងក្តីមួយនេះ ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះមានករណីបាញ់ប្រហារកក្រើករាជធានីភ្នំពេញចំនួន៣ករណី ដែលសមត្ថកិច្ចមិនអាចបំបែកបាន ហើយជនបង្កបានរស់នៅក្រៅឃុំយ៉ាងមានសេរីភាព ចំណែកគ្រួសារសព បានត្រឹមតែសុំអង្វរ តាមបណ្តាញសង្គមតែប៉ុណ្ណោះ ៕

មតិ