លួចម៉ូតូបានហេីយរត់មិនរួចពីខ្នោះរបស់នគរបាលស្ទឹងមានជ័យទី៣

0
63

ភ្នំពេញ ៖​ ជនសង្ស័យ៣ នាក់បានធ្វេីសកម្មភាពលួចសែងម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហេីយព្យាយាមគេចខ្លួនតែមិនរួចពីនគរបាលប៉ុស្ទឹងមានជ័យទី៣​ ក្របួចជាប់មកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី 1 ឈ្មោះហៃ ណាវុធ ភេទប្រុសអាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

ទី ២ ឈ្មោះចាន់ មករា អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។

ទី៣ឈ្មោះអ៊ុកភ័ណ្ឌ​ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រកដ។

ចំណែកជនរងគ្រោះមានឈ្មោះអ៊ន់ អង់ អាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។

បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការហើយមកដល់ជួលទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោចន្ទល់ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញពេលនោះគាត់បានស្លៀកកន្សែងរូបក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នាអោយជិះជូនដើររកស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលោក៥ ក៏ស្រែកថាចោៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងគោបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសួរនាំទៅខុសនគរបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ នឹងកាច់បំបាក់សើចទល់ដើម្បីជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។

មតិ