លោកឧកញ៉ាវ័យក្មេងឡេងណាវ៉ាត្រា ដឹកនាំក្រុមតារាចម្រៀងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រាចុះចែកអំណោចដល់ជនរងគ្រោះទឹកជំនន់…

0
88

រាជធានីភ្នំពេញ៖ បន្ទាប់ ពី បាន បរិច្ចាគ  ថវិការ រហូតទៅដល់ ៦០ម៉ឺនដុល្លារ តប តាម ការ អំពាវ នាវ ដ៏ ខ្ពង់ ខ្ពស់ របស់  សម្ដេច តេជោ ហ៊ុន សែន ដើម្បី ជួយ បង ប្អូន ប្រជាពលរដ្ឋ ជួប គ្រោះ ដោយជំនន់ ទឹក ភ្លៀង នៅ ព្រឹក នេះ    អតីត ពលករ  ខ្មែរ  ធ្វើការ នៅ ប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន ដឹក នាំ   តារា ចម្រៀង ក្នុង ផលិតកម្ម   របស់ លោក ចុះ  ចែក អំណោយ ដោយ ផ្ទាល់ តែ ម្ដង នៅ នៅ ស្រុក មង្គលបុរី  ខេត្តបន្ទាយមានជ័យ។អំណោយ ដែល ក្រុមគ្រួសារ Galaxy Navatra នាំអំណោយ ទៅ ចែក ជូន បង ប្អូន ប្រជាពលរដ្ឋ ជួប គ្រោះ ជំនន់ ទឹក ភ្លៀង    មាន អង្ករ៥០តោន និង គ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូល តារា ចម្រៀង លោក   ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏ គេ ឃើញ មាន វត្តមាន ក្នុង ពិធី នោះ ផង ដែរ។

សកម្មភាព នេះ បញ្ជាក់ ឲ្យ ឃើញ  ថា គឺ ជា ទឹក ចិត្ត ជួយ សង្គម ពិត របស់ អតីត ពលករ  ខ្មែរ  ធ្វើការ នៅ ប្រទេស កូរ៉េ រូប នេះ  ចំពោះ បង ប្អូន ប្រជាពលរដ្ឋ ជួប គ្រោះ ជំនន់ ទឹក ភ្លៀង ពិសេស នោះ គឺ ជា ការ ចូល រួម ចំណែក ជួយ  សម្រួល ដល់ ជីវភាព ប្រជាពលរដ្ឋ ជា មួយ រដ្ឋាភិបាលកម្ពុជា។សូម បញ្ជាក់ ផង ដែរ  ថា  ក្នុង តួលេខ បង្ហាញ ដោយ សម្ដេច តេជោ ហ៊ុន សែន  នាយក រដ្ឋមន្ត្រី នៃ  ព្រះរាជាណាចក្រ កម្ពុជា កាល ពី ពេល ថ្មីៗ នេះ សប្បុរស ជន ដែល បាន ចូល រួម ជួយ  ប្រជាជនក្នុង គ្រោះ ជំនន់ ទឹកភ្លៀង ដែល កំពុង កើត មាន នៅ ក្នុង ប្រទេស    គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុង ចំណោម ឧកញ៉ា ល្បី ៗ   ដែល ជា ម្ចាស់ ក្រុមហ៊ុន ជា ច្រើន រូប  បាន ចូល រួម បរិច្ចាគ ថវិកា គេ ឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នាយក ក្រុមហ៊ុន  ឡេង ណាវ៉ាត្រា   គ្រុប បាន ចូល រួម បរិច្ចាគ ថវិកា  ជូន   ៦០ម៉ឺន ដុល្លារ  ជា  ចំនួន ដែល ច្រើន ជាង គេ ខណៈ ដែល អ្នក ដែល ឈរ លេខ រៀង ទី ២ គឺ ឧកញ៉ា ហុង ពីវ នឹង ឧកញ៉ា ចេញ ស៊ី បាន ចូល ចំនួន ៥០ម៉ឺន ដុល្លារ៕

មតិ