តំណាងអយ្យការតុលាការក្រុងភ្នំពេញ កំពុងបើកការស៊ើបសួរអ្នកបើកឡានបុកជនរងគ្រោះហើយ ហើយថយមកកិនបន្ថែមទៀតរហូតបាត់បង់ជីវិត

0
152

(ភ្នំពេញ) ៖ លោក សឿ ឡងឌី ព្រះរាជរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ កំពុងសាកសួរជនសង្ស័យឈនមោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ដែលជាប់ពាក់ពន្ធ័ករណីមានចេតនាបុកសម្លាប់ជនរងគ្រោះមានឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់។ 

លោកវរសេនីយឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ប្រាប់ថា  កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានជនបង្កម្នាក់ត្រូវបានសមត្ថកិច្ចរបស់ឃាត់ខ្លួនក្នុងហេតុុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។ គឺនៅចំណុចលើដងផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ ស្ថិតក្នុសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ពាក់ពន្ធ័ករណីនេះដែរ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ ក៏បានឲ្យដឹងថា ជនបង្ករដែលត្រូវបានចាប់បញ្ជូនដោយនគបាលខណ្ឌបឹងកេងកងនៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មកកាន់ការិយាល័យចរាចរផ្លូវគោក មានឈ្មោះ យ៉ាន់ ណាលីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ បច្ចប្បន្នស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បញ្ជាក់បន្ថែមថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនជនបង្ក ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ចំពោះករណីនេះបើករថយន្តសេរីទំនើបបុកមនុស្សស្លាប់នេះ បើតាមរយៈវីដេអូដែលបានចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា ជបង្កពិតជាមានចរិកសាហាវឃោឃៅព្រៃផ្សៃណាស់ ដោយបន្ទាប់ពីបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយ ជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែម រហូតដល់ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះ ដោយឡែកសាកសពសាច់ញាតិកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្ត សំរោងអណ្តែត ៕ 

មតិ