មេជាងម៉ៅការសំណង់ក្នុងបុរី ឡេង ណាវ៉ាត្រា ម្នាក់ចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

0
124

ភ្នំពេញ: បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ម្នាក់បានធ្វេីអត្ថឃាត់ដោយចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហ៊ិន ពុធ អាយុ៣៩ឆ្នាំ មុខរបរមេការម៉ៅការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន៣នាក់នៅក្នុងបន្ទប់។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុដោយប្រពន្ធរបស់ជនរងគ្រោះបានទៅស្រុករយះពេល ២ ទៅ៣ថ្ងៃហើយដោយជនរងគ្រោះនៅធ្វើការធម្មតាដូចសព្វដង តែមិនដឹងមូលហេតុអ្វីទើបនៅព្រឹកថ្ងៃកើតហេតុស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែងដែលកំពុងសាងសង់ ស្លាប់បាត់ទៅហើយ ទើបរាយការទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនត្យជាក់ស្តែង និងបញ្ជាក់ថាជនរងគ្រោះពិតជាសម្លាប់ខ្លួនឯងដោយចងកពិប្រកដមែនរួចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិ