លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋជាង ៨០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ បានទទួលអំណោយសប្បុរសធម៌

0
58

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋជាង ៨០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក .. ២៥៦៤ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវខ្ញុំក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ការយកចិត្តទុក្ខដាក់របស់សម្តេចតេជោក្នុងការចុះជួបប្រជាពលរដ្ឋផ្ទាល់នៅទីតាំងចំនួន ២កន្លែង នៅទីតាំងសុវត្ថិភាពគួរស្រូវ និងទីតាំងសុវត្ថិភាពផ្សារព្រែកជ្រៃកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យ

អាជ្ញាធរត្រូវខិតខំជន្លៀសនៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ និងមិនត្រូវឲ្យប្រជាជនស្លាប់ដោយសារលង់ទឹក

សមត្ថកិច្ចនគរបាល អាវុធហត្ថ ប្រជាការពារ ត្រូវយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព

. បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះក្មេងៗ ដោយមិនឲ្យនៅឆ្ងាយពីមនុស្សចាស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងត្រូវមានអនាម័យជានិច្ចក្នុងពេលទទួលទានអាហារ និងត្រូវហូបទឹកស្អាត

បងប្អូនដែលបានជន្លៀសមកកាន់ទីទួលសុត្ថិភាពហើយក៏ត្រូវគិតអំពីគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ១៩

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏បានចូលរួមចំណែក តាមរយៈ លោកជំទាវ និងថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ  កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព

អំណោយសម្រាប់មួយគ្រួសារ ទទួលបាន អង្ករ ១៥គីឡីក្រាម ទឹកដោះគោ  ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ ១កេស មី ១កេស នំប៉័ង១ដើម និងថវិកា ១០ម៉ឺនរៀល

មតិ