លួចទុយយោបូមខ្សាច់៥ដើមបាន៤ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
26

.  ភ្នំពេញៈជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្បាអំពៅទី២ធ្វើការឃាត់ខ្លួនក្រោយពីលួចទុយយោបូមខ្សាច់របស់ជនជាតិវៀតណាមបាន៤ថ្ងៃ។

.  សមត្ថកិច្ចបានអោយដឹងថាហេតុការណ៌នេះបានកើតឡើងកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២០ម៉ោង១០និង៣០នាទីនៅដីឡូត៍គ្មានលេខភូមិដើមស្លែង១សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ម៉ោង១៥និង០០នាទីនៅភូមិដើមស្លែងសង្កាត់ច្បារអំពៅ២បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។

.  សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យមានឈ្មោះជាកុសលភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដើមស្លែងសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ។ចំណែកជនរងគ្រោះមានឈ្មោះង្វៀងយ៉ាំងវីភេទប្រុសអាយុ៥៩ឆ្នាំជនជាតិវៀតណាមមុខរបរបូមខ្សាច់ស្នាក់នៅផ្ទះគ្មានលេខភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។

  បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទុកទុយោរជ័របូមខ្សាច់ជាច្រើនដើមនៅចំណុចកើតហេតុរួចទៅធ្វើការនៅកន្លែងផ្សេងទៀតស្រាប់តែជនសង្ស័យលួចទុយោរជ័យបូមខ្សាច់០៥ដើមវាយកំទេចជាដុំតូចៗច្រក០២បាវយកទៅលក់អោយអេតចាយបានលុយ១០ម៉ឺនរៀល។

.  បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌច្បាអំពៅដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិ