ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកភ្លៀងជន់លិចផ្ទះ ៤០ គ្រួសារ សម្តែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

0
69

ភ្នំពេញ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ៤០ គ្រួសារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជាជាពិសេសជនរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា

បន្ទាប់មក លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ  ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗនិងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹកក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ម្យ៉ាងវិញទៀត លោក ពេជ្រ កែវ មុនី ប្រធានកិត្តយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តទៀតថាសូមអោយបងប្អូនប្រជាពលរដ្ឋទាំង ៤០គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ

អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន

  អង្ករ ១០គីឡូក្រាម , ទឹកសុទ្ធ ១យួរ , ទឹកស៊ីអ៉ីវ ១ដប ,  ទឹកត្រី ១ដប , មី ១០ កញ្ចប់ , ត្រីខ ៣កំប៉ុង , រួមទាំងថវិកា ២០,០០០ រៀល

មតិ