ឯកឧត្តម សាយ សំអាល់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តត្រួតពិនិត្យគុណភាពខ្យល់ របស់ក្រសួងបរិស្ថាន ដែលមានឈ្មោះថា វិស្ណុ

0
73

ភ្នំពេញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តត្រួតពិនិត្យគុណភាពខ្យល់របស់ក្រសួងបរិស្ថាន ដែលមានឈ្មោះថា វិស្ណុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិស្សានុសិស្សជាច្រើននាក់នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង

   ឯកឧត្តម ជា ស៊ីណា អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅខណៈដែលកំណើនការអភិវឌ្ឍសេដ្ឋកិច្ចមានកម្រិតខ្ពស់ ពិសេសកំណើនតម្រូវការថាមពល បញ្ហាគុណភាពខ្យល់សាធារណៈ ត្រូវបានប្រជាពលរដ្ឋធ្វើការតាមដាន ដោយការយកចិត្តទុកដាក់ ពិសេសបញ្ហាកំណើនភាគល្អិតនិចលវិជ្ឈមាត្រតូចជាង២,៥មីក្រូម៉ែត្រ ដែលហៅ កាត់ថា PM. នៅក្នុងខ្យល់បរិយាកាស នាអំឡុងដើមឆ្នាំ២០២០។ ឆ្លើយតបនឹងបញ្ហាកង្វល់នេះឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានចង្អុលបង្ហាញការងារឱ្យអគ្គនាយក ដ្ឋានគាំពារបរិស្ថានយកចិត្តទុកដាក់ បង្កើនការតាមដានគុណភាពសាធារណៈ និងការកំណត់វិធានការ ទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់

ជាលទ្ធផល មកទល់ពេលនេះ យើងបានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិនៅ តាមបណ្តារាជធានី ខេត្ត សរុបចំនួន ៤៩ គ្រឿង (ភ្នំពេញ ១១ និងខេត្តចំនួន ២៨គ្រឿង) ហើយដែល ត្រូវបន្តបំពាក់ចំនួន គ្រឿងបន្ថែម។

ទន្ទឹមនេះ សមិទ្ធិផលដ៏ខ្លីដែលក្រសួងបរិស្ថានទទួលបានពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺការផ្ដល់រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័ត ១គ្រឿង » វិស្ណុ ត្រួតពិនិត្យគុណភាពខ្យល់»

  ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការអបអរចំពោះវត្តមានរបស់រថយន្តបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យគុណភាពខ្យល់ចល័ត ដែលមានឈ្មោះថា វិស្ណុ ដែលអាចឱ្យក្រសួងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការតាមដានគុណភាពខ្យល់នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រមូលទិន្នន័យគុណភាពខ្យល់ផ្សព្វផ្សាយជូនដល់សាធារណៈជន ឱ្យកាន់តែមានសុក្រឹត្យភាព និងទាន់ពេលវេលា

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីឱ្យប្រទេសកម្ពុជា ស្អាត ឆ្លាតវៃ និងមានបរិស្ថានស្អាត គឺត្រូវមានការចូលរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ធផងដែរ ធ្វើយ៉ាងណាក្នុងការទុកដាក់និងគ្រប់គ្រងកាកសំណល់ ទើបប្រទេសកម្ពុជាមានបរិស្ថានស្អាត និងពណ៍បៃតង

មតិ