អាណោចអាធម៌ណាស់ ! ស្រ្តីម្នាក់ត្រូវរថយន្តកិនស្លាប់ និងម្នាក់ទៀតរងរបួស ដោយជិះម៉ូតូវ៉ាជែងទាក់ដៃចង្កូតដួលចូលរថយន្ត

0
112

ភ្នំពេញះស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ខណះពេលជិះម៉ូតូមួយគ្រឿងគ្នាពីរនាក់វ៉ាជែងរថយន្តទាក់ដៃចង្កូតបណ្ដាលឱ្យដួល ហើយត្រូវរយន្តកិន នាកាលពីវេលាម៉ោង ៨នឹង២០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ 6 អា ត្រង់ចំណុចមុខដីឡូគ្មានលេខមួយកន្លែង ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីដែលបានស្លាប់មានឈ្មោះ បង ស្រីណា អាយុ៣១ឆ្នាំមានមុខរបរជាមេផ្ទះ មានស្រុកកំណើតនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ សេរីឆ្នាំ២០២០ ណ៌ខ្មៅគ្មានស្លាកលេខ។ចំណែកបុរសដែលឌុបស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយរងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុនារីរងគ្រោះជិះម៉ូតូមួយគ្រឿងពីរនាក់ ធ្វើដំណើរចេញពីខេត្តកំពង់ចាមមករាជធានីភ្នំពេញ ដើម្បីមកជួសឈាមចូលរៀននៅសាលាគុកពីរយេស៊ូនៅរាជធានីភ្នំពេញធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6អាក្នុងទិសដៅពីជើងទៅត្បូងខណះពេលមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តមួយគ្រឿងធ្វើដំណើរស្របទិសដៅគ្នាមិនទាន់ផុតផង ក៏មានរថយន្តមួយគ្រឿងទៀតមកពីក្រោយគៀរទាក់ដៃចង្កូតដួលខ្ទាតនារីរងគ្រោះអង្គុយពីក្រោយចូលខាងមុខរថយន្តមួយគ្រឿងទៀតបណ្ដាលអោយកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថា  បន្ទាប់ពីកើតហេតុរថយន្តមិនចាំម៉ាកទាំង២គ្រឿង បានបើកគេចខ្លួនបាត់ស្រមោលបន្សល់តែសពនារីរងគ្រោះនិងម៉ូតូនឹងជនរងគ្រោះម្នាក់របួសស្រាលនៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកធ្វើការវាស់វែង និងទំនាក់ទំនងរថយន្តសាមុយឲ្យមកដឹកអ្នករងរបួសយកទៅព្យាបាល និងទំនាក់ទំនងក្រុមគ្រួសារសាច់ញាតិមកយកសព ទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី

មតិ