ផ្គើនសម្តេចតេជោណាស់ ! ហ្វេសប៊ុកផេច Eii lay ឡាយបញ្ចេញល្វែងលើ និងប្រឡេសឡេវខោ តាមបណ្តាញសង្គម បាត់បង់តម្លៃជានារីខ្មែរ សមត្ថកិច្ចគួរមានវិធានការ

0
300

ពិតជាមិនចេះខ្មាស់អៀនទាល់តែសោះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានហ្វេសប៊ុកផេចឈ្មោះ Eii lay ឡាយបញ្ចេញល្វែងលើ និងប្រឡេសឡេវខោ តាមបណ្តាញសង្គម បាត់បង់តម្លៃជានារីខ្មែរ សមត្ថកិច្ចគួរមានវិធានការ

  សកម្មភាពនេះបានបង្ហាញឱ្យឃើញពីចរិកឥតមានកេរ្តិ៍ខ្មាស់ និងតម្លៃជានារីខ្មែរទាល់តែសោះ ដោយនារីម្នាក់បានឡាយបញ្ចេញវីដេអូ នូវសកម្មភាពរបស់ខ្លួន ដោយបានបញ្ចេញនូវសុដន់មួយកំណាត់ និងបានខប្រឡេសលេវខោ ដោយមានរយៈពេល៤ម៉ោង

  សូមបញ្ជាក់ថា  ពាក់ព័ន្ធនឹងបញ្ហានេះ កន្លងមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយស «ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី» បានសម្តែងការមិនសប្បាយចិត្ត និងបានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនីFacebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ សម្តេច បានសង្កត់ធ្ងន់ថា ការ Live បែបនេះ ជាកត្តានាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ

  មហាជនរង់ចាំមើល និងសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធមានវិធានការលើម្ចាស់អាខោន និងស្រ្តីដែលឡាយនោះផងចុះ

មតិ