ក្រុមភ្នាក់ងារ អនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០ គ្រួសារ បានទទួលអំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

0
207

ភ្នំពេញ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសំណេះសំណាលជាមួយក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០គ្រួសារ កាលពីរសៀលថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនិងថ្ងៃទី១០ ខែតុលាឆ្នាំ២០២០

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍សូមអគុណ ដល់ភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ ក្នុងការខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមមូលដ្ឋានសង្កាត់ទាំង៧  នៃខណ្ឌមានជ័យយើង ដើម្បីមិនអោយមានការកកស្ទះសំរាម ក្នុងកំឡុងពេល បុគ្គលិកក្រុហ៊ុន ស៊ិនទ្រី ធ្វើបាតុកម្ម

យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សូមអោយបងប្អូន ភ្នាក់ងារអនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និងបន្តនូវសកម្មភាព ប្រមូលសំរាម  ដើម្បីអោយទីក្រុងភ្នំពេញយើងមានសោភណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាតនិងមិនអោយមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា  ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងរាជធានីភ្នំពេញ ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យ ប្រមូល

ក្នុងពិធីសំណេះសំណាលនេះដេរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារៗទទួលបាន៖

អង្ករ ១បាវ=២៥គីឡូ , មី ៥កញ្ចប់ , ទឹកត្រី ២ដប ,ទឹកសុទ្ធ ១យួរ ,ស្ករស ៦កញ្ចប់ ,ទឹកក្រូច ៤កំពុង ,ធូប ៨ដុំ, តែ ៨កញ្ចប់ , ទឺកដោះគោ ៥កំប៉ុងរួមទាំងថវិកា ២មឺុនរៀល ក្នុង១គ្រួរសារផងដែរ

មតិ