តើខាងសាលារាជធានីមិនមានវិធីអ្វីផ្សេងទេរឺ? ហេតុអ្វីបានជាយករាជធានីភ្នំពេញទាំងមូលធ្វើជាចំណាប់ខ្មាំងក្រុមហ៊ុនស៊ីនទ្រី?

0
179

រាជធានីភ្នំពេញ៖ តាមការសង្កេតឃើញមួយរយៈពេលខ្លីចុងក្រោយនេះ ប្រជាពលរដ្ឋជាង២លាននាក់ដែលរស់នៅក្នុងរាជធានីភ្នំពេញ មានការពិបាកចិត្តព្រួយបារម្មណ៍តែពីរឿងសម្រាម ហើយភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូលគឺពោពេញដោយសម្រាមពាសវាលពាសកាល ជាពិសេសពេលភ្លៀងធ្លាក់មកម្តងៗគឺសម្រាម អណ្តែតត្រៀបត្រា។សំនួរដែលត្រូវចោទសួរថា តើអោយប្រជាពលរដ្ឋខ្ជប់សម្រាមអោយបានត្រឹមត្រូវរឺត្រូវកែសម្រូលប្រពន្ធ័ប្រមូលសម្រាមក្នុងរាជធានី ដោយកុំពឹងផ្អែកតែក្រុមហ៊ុនសម្រាមមួយមុខគត់ដូចរាល់ថ្ងៃ ដែលរាជធានីភ្នំពេញយើងពឹងផ្អែកទាំងស្រុងទៅលើតែក្រុមហ៊ុនប្រមូលសម្រាមស៊ីនទ្រី តែមួយប៉ុណ្ណោះ?។

ដោយមានមតិលើកឡើងរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក បានអោយដឹងថា ថ្នាក់ដឹកនាំរាជធានី ខណ្ឌ ជាពិសេស លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរណារិះរកវិធីផ្សេង(Update) ដើម្បីកុំអោយរាជធានីភ្នំពេញធ្វើជាចំណាប់ខ្មាំងក្រុមហ៊ុន ស៊ីនទ្រី ។ ព្រោះពេលណាដែលក្រុមហ៊ុននេះ មានកម្មករធ្វើការគឺមិនសូវមានសម្រាមកកស្ទះទេ តែរាល់ពេលដែលកម្មករក្រុមហ៊ុននេះផ្ទុះកូដកម្មមិនចូលធ្វើការ គឺសម្រាមតែងតែនៅគរពាសវាលពាសកាល ពេញភូមិសាស្ត្ររាជធានី ហើយសកម្មភាពនេះមិនមែនទើបតែកើតឡើងទេ គឺមានតែងតែកើតឡើងជាញឹកញ៉ញមួយរយៈពេលចុងក្រោយនេះ ។ដូច្នេះតើលោក ឃួងស្រេង គួរបន្តរបៀបនេះរហូត រឺក៏រកវិធីថ្មី(Update)ដើម្បីទប់ស្កាត់ពេលដែលក្រុមហ៊ុនប្រមូលសម្រាមមិនធ្វើការយើងអាចដោះស្រាយបញ្ញាសម្រាមបាន។

សូមបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបញ្ជា ដោយកំណត់អោយ កូដករទាំងអស់ ទាំងអស់ត្រូវត្រឡប់ចូលធ្វើការវិញ ចាប់ពី រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ តទៅ តាមវេនរបស់ខ្លួន ហើយផ្អាកជាបន្ទាន់ការធ្វើកូដកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) រហូតដល់នីតិវិធី នៃអាជ្ញាកណ្តាលត្រូវបានបញ្ចប់សព្វគ្រប់តាមនីតិវិធីច្បាប់។ និយោជក និងកូដកនៃក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) ត្រូវអនុវត្តតាមសេចក្តីបញ្ហានេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕

មតិ