Update ឃាតករដែលយកញញួរ វាយបុរសកម្មករធ្វើនំនៅខណ្ឌឬស្សីកែវកែវ ចាប់ខ្លួនបានហើយខណះរត់ទៅសង្ងំខ្លួននៅខេត្តស្ទឹងត្រែង

0
191

ភ្នំពេញ៖ ជនសង្ស័យដែលជាកម្មករដូចគ្នា យកញញួរមកវាយក្បាល បណ្តាលអោយរងរបួសធ្ងន់ រហូតដល់ស្លាប់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយស្នងការខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនបានទាំងយប់ និងបញ្ជូនខ្លួនជនសង្ស័យមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមនីតិវិធី។

ប្រត្តិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនិងអធិការដ្ឋានខណ្ឌឫស្សីកែវ

ដោយឃាត់ខ្លួន ជនសង្ស័យបានទាំងយប់ កាលពីវេលាម៉ោង ០០នឹង៤៥នាទី រំលងអាធាត្រឈាន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

តាមការសារភាពរបស់ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល បានអោយដឹងថា មូលហេតុដែលបង្កអោយខ្លួនវៃសម្លាប់ព្រោះខឹងនឹងបុរសដែលរងគ្រោះនោះជេប្រមាថមកលើខ្លួន រួចក៏មានចិត្តគុំគួនតែម្ដង។ដោយធ្វើសកម្មភាពយកញញួរវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មីចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ) បណ្តាលអោយស្លាប់ ពិតប្រាកដមែន។

គួរំលឹកផងដែរកាលពី វេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០មានករណី បុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នាយកញញួរមកវាយក្បាល បណ្តាលអោយរងរបួសធ្ងន់ រហូតដល់ស្លាប់ចោលកូនប្រុសដែលកំពុងពរនៅក្នុងដៃ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

សាកសព ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្លាកស្នាម នៅលើខ្លួនសព រួមមាន ស្នាមជាំហើមពោរដាច់រយះ ទក់សាច់នៅ ក្បាលខាងក្រោយចំនួន២កន្លែង

យោងតាមកាមេរ៉ាសុវត្ថិភាព បង្ហាញ នៅវេលាម៉ោង៧៖៥៨នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានពរកូនប្រុស ដើរចុះតាមជណ្តើរមកដល់ខាងក្រោម ស្រាប់តែជនសង្ស័យ បានស្ទុះទាញញញួរមកវាយក្បាល ជនរងគ្រោះពីក្រោយ រួចដើរចេញទៅក្រៅ ជិះម៉ូតូគេចខ្លួន

ក្រោយពេលកើតហេតុសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយពេលនេះ សពប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិ