ខឹងខលហៅសង្សារមកដេកផ្ទះសំណាក់មិនបានដូចបំណងបុរសម្នាក់លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន

0
93

ភ្នំពេញ បុរសបានសម្រេចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់តែមិនស្លាប់ត្រូវបានម្ចាស់ផ្ទះសំណាក់ហៅរថយន្តសង្គ្រោះមកជួយទាន់ព្រោះខឹងខលហៅសង្សារមកដេកមិនបានដូចបំណង។

ហេតុនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ជនរងគ្រោះមានអាយុជាង២០ឆ្នាំ ក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្លះក្បែរខ្លួន

តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់បានឲ្យដឹងថា ជនរងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាក តាំងពីល្ងាចថ្ងៃទី០៨ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី០៩ ទៅហើយមិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ ឡើងទៅគោះទ្វារហៅមិនសូរឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញជនរងគ្រោះដេកប្រកាច់សន្លប់បែកពពុះមាត់ រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ

តែបើប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ជនរងគ្រោះ ជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយតែខាងស្រីមិនព្រម ទើបកើតក្តីមួរម៉ៅ តូចចិត្តលេបថ្នាំ ប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបាសម្រេច គេឃើញទាន់

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ

មតិ