ជនសង្ស័យ៥នាក់ធ្វើសកម្មភាពលួចយ៉ាងសកម្មត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បង្ក្រាបបានហើយ

0
71

ភ្នំពេញ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការបង្ក្រាបជនសង្ស័យ៥នាក់ ដែលតែងបានធ្វើសកម្មភាពលួចយ៉ាងសកម្ម បន្ទាប់ពីគាស់ទំលុះទំលាយ ត្រង់ចំណុចឃ្លាំងគ្មាន លេខ ផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ

លោកជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យចំនួន០៥នាក់ទី០១ឈ្មោះ តុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី០២ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី០៣ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹង មាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី០៤ឈ្មោះមាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី០៥ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

វត្ថុតាងចាប់យក៖ /ដាវកែច្នៃចំនួន០២ដើម (ប្រវែង៥០សង់ទីម៉ែត្រចំនួន០១ដើម, ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ ដើម), /សោរចិញ្ចៀនចំនួន០៣ (លេខ២៧ចំនួន០១, លេខ២៤ចំនួន០១, លេខ១៩ចំនួន០១), /រណាអារដែកចំនួន០១, /ដង្កាប់ដងប្រហមចំនួន០១, /ឧបករណ៍កាត់ខ្សែរភ្លើងដងប្រហមចំនួន០១, /ទួណឺវីសដងជ័រពណ៌លឿងលាយខ្មៅចំនួន០១, /កន្ត្រៃដងជ័រពណ៌បៃតងចំនួន០១, /ម៉ូតូសណ្តោងរ៉ឺម៉កពណ៌ខ្មៅគ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន05040008 មាន សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង,/ម៉ូតូម៉ាកហុងដាសេ១០០កូរ៉េពណ៌ក្រហម គ្មានផ្លាកលេខមានលេខតួ និងលេខម៉ាស៊ីន 096732 សណ្តោងរ៉ឺម៉ក(ម៉ូតូកង់បី) ចំនួន០១គ្រឿង,១០/ដែករនាំងបង្អួច០១ផ្ទាំង និងដែកចំរឹងបង្អួចបាក់ជាកំណាត់ៗមួយចំនួន

ហេតុការណ៍៖ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ជនសង្ស័យចំនួន០៥នាក់ ទី០១ឈ្មោះតុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ ទី០២ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ទី០៣ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំទី០៤ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ទី០៥ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង និងម៉ូតូកង់បីចំនួន០១គ្រឿង មកធ្វើសកម្មភាពគាស់ទំលុះទំលាយឃ្លាំងគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយឃ្លាំងកើតហេតុនោះត្រូវបានគេបិទទ្វារចាក់សោរទុកចោល ពុំមនុស្សនៅដេកយាមទេ ពេលជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងតែធ្វើសកម្មភាពលោតផ្លោះរបងចូលទៅក្នុងបរិវេណឃ្លាំង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ រួចប្រើសោរចិញ្ចៀនគាស់បំបែកមេសោរចាក់ទ្វារឃ្លាំងចូលលួចយក ទ្រព្យ សម្បត្តិ ក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ មើលឃើញជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងធ្វើសកម្មភាព ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើបាន រួមនិងវត្ថុតាង /ដាវកែច្នៃចំនួន០២ដើម(ប្រវែង៥០សង់ទីម៉ែត្រចំនួន ០១ដើម, ប្រវែង៦០សង់ទីម៉ែត្រចំនួន០១ដើម), /សោរចិញ្ចៀនចំនួន០៣ (លេខ២៧ចំនួន០១, លេខ២៤ចំនួន០១, លេខ១៩ ចំនួន០១), /រណាអារដែកចំនួន០១, /ដង្កាប់ដងប្រហមចំនួន០១, /ឧបករណ៍កាត់ខ្សែរភ្លើងដងប្រហមចំនួន០១, /ទួណឺ វីសដងជ័រពណ៌ លឿង លាយខ្មៅចំនួន០១, /កន្ត្រៃដងជ័រពណ៌បៃតងចំនួន០១, /ម៉ូតូសណ្តោងរ៉ឺម៉កពណ៌ខ្មៅគ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន05040008 មានសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង, /ម៉ូតូម៉ាកហុងដាសេ១០០កូរ៉េពណ៌ក្រហម គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន 096732 សណ្តោងរ៉ឺម៉ក (ម៉ូតូកង់បី) ចំនួន០១គ្រឿង , ១០/ដែករនាំងបង្អួច០១ផ្ទាំង និងដែកចំរឹង បង្អួចបាក់ជាកំណាត់ៗ មួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យទាំង០៥នាក់) ពិតជាបានធ្វើសកម្មភាពគាស់បំបាក់ដែករនាំងបង្អួចឃ្លាំងរោងចក្រដែលគេបិទទ្វារទុកចោលក្បែរកន្លែងកើតហេតខាងលើ លួចយកដែកបានចំនួន០១ផ្ទាំង លើកដាក់លើរ៉ឺម៉ក រួចបន្តធ្វើសកម្មភាពលោតផ្លោះរបងចូលទៅក្នុងបរិវេណឃ្លាំងកើតហេតុខាងលើ គោលបំណងគាស់ បំបែក កូនសោរឃ្លាំង ចូលលួចយកទ្រព្យសម្បត្តិនៅខាងក្នុងឃ្លាំងប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) បានធ្វើសកម្មភាព គាស់ផ្ទះលួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើករួចមកហើយ

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងកសាងសំណុំរឿងបញ្ចូលទៅតុលាការចាត់ការតាមផ្លូវច្បាប់

មតិ