បុរសម្នាក់គាំងបេះដូងស្លាប់ ​ ភ័យនិងសមត្ថកិច្ច​ដេញចាប់រត់ចេញពីវង់អាប៉ោង

0
155

បន្ទាយមានជ័យ :បុរសម្នាក់បានគាំងបេះដូងស្លាប់ខណះប្រឹងរត់គេចពីការដេញចាប់របស់សមត្ថកិច្ចគ្រាដែលកំពុងលេងអាប៉ោងកាលពីរសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​វាល​ត្រពាំង​ច្រាំង ខាងលិចភូមិ​ផ្គាំ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះឈ្មោះ នៅ ដា​រ៉ា អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនកេីតហេតុបានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានអ្នកញៀនល្បែងអាប៉ោងមួយក្រុមកំពុងប្រមូលផ្តុំគ្នាលេងអាប៉ោង​ ទេីបកម្លាំងចុះទៅបង្ក្រាបភ្លាមៗ។
សមត្ថកិច្ចបានបន្តថា​ គ្រាដែលចុះទៅដល់ក្រុមអ្នកញៀនល្បែងទាំងនោះបានព្យាយាមរត់គេចខ្លួនពេលនោះមាន បុរសម្នាក់បានដួលដេកលើភ្លឺស្រែព្រោះតែជម្ងឺគាំងបេះដូង
ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលជនរងគ្រោះបានស្លាប់ពេលមកដល់មន្ទីរពេទ្យតែម្តង។

អ្នកដែលឃើញហេតុការណ៍និយាយថាករណី​​នេះ​ជន​រង​គ្រោះ​ទំនង​ជាភ័យ​ខ្លាច​ខ្លាំងពេក និងប្រឹងរត់​រហូត​គាំងបេះដូង​ដួល​សន្លប់ ទើបបណ្តាល​ឲ្យ​ស្លាប៉បាត់បង់​ជីវិត​បែបនេះ។
​សមត្ថកិច្ច​អះអាង​ថា អ្នកលេង​ល្បែងស៊ីសង​ (​អាប៉ោង​) សមត្ថកិច្ចគ្រាន់តែ​ព្យាយាមឃាត់ខ្លួន​ពួកគាត់ដើម្បី​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះ មិន​មាន​គោលការណ៍​ចាប់​ដាក់គុក​នោះ​ទេ ប៉ុន្តែ​ដោយ​អ្នកលេង​ល្បែង​នោះ​គាត់​ភ័យ​ពេក រត់​រហូត​គាំងបេះដូង​ដួល​ស្លាប់​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​សាចញ្ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិ