លោកហង់ជួន ណារ៉ុន ៖ គ្រូអប់រំកាយ និងកីឡា ជាធនធានដ៏សំខាន់ រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីមានទេពកោសល្យ ដើម្បីក្លាយជាធនធានបន្ដវេនប្រកបដោយសក្ដានុពល

0
114

ភ្នំពេញ ៖  ក្នុងពិធីប្រគល់សញ្ញាបត្រដល់គ្រូអប់រំកាយ និងកីឡា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកគ្រូអប់រំកាយ និងកីឡា ដែលទើបបញ្ចប់ការសិក្សា នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ពិសេសបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីមានទេពកោសល្យ តាមគ្រឹះស្ថាននានា ដើម្បីក្លាយជាធនធានបន្ដវេនប្រកបដោយសក្ដានុពល សម្រាប់ត្រៀមចូលរួមការប្រកួតតំណាងជាតិលើឆាកអន្ដរជាតិ។

លោករដ្ឋមន្ដ្រីបន្ដថា «លោកគ្រូ និងអ្នកគ្រូ ក្រោយបញ្ចប់ការសិក្សានេះ នឹងត្រូវចេញទៅបម្រើតាមគ្រឹះស្ថានអប់រំនានា ហើយត្រូវខិតខំអនុវត្ត ហើយត្រូវយកចំណេះដឹងទៅអនុវត្តប្រកបដោយការយកចិត្តទុកដាក់ និងធ្វើយ៉ាងណាឲ្យបានលទ្ធផលល្អ ពិសេសផលិតធនធានយុវជនបន្ដវេន ជំរុញសិស្សានុសិស្សលេងកីឡា ដើម្បីលើកកម្ពស់សុខុមាលភាព និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ»។

ជាមួយគ្នានេះ លោក MIKAMI Masahiro ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្នុងការផលិតនូវធនធានគ្រូ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ស្របពេលកម្ពុជា កំពុងសម្រួចទិសដៅត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដូច្នេះរដ្ឋាភិបាលជប៉ុននឹងបន្ដគាំទ្រ និងធ្វើការជាមួយកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់វិស័យអប់រំកាយនៅកម្ពុជាឲ្យកាន់តែរីកចម្រើន៕

 

មតិ