មេប្រដាល់សកលកម្ពុជាចាត់ទុកវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានពិតជាមានសារៈសំខាន់ខ្លាំង

0
90

ភ្នំពេញ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងបែបនេះ កាលពីព្រឹកមិញ បន្ទាប់ពីសិក្ខាកាមចំនួន២៩នាក់មកពីក្លិបចំនួន មកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តមណ្ឌលគិរី បានបញ្ចប់ការសិក្សារបស់ខ្លួនក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រដាល់សកលកម្រិតមូលដ្ឋានអស់រយៈពេល៤ថ្ងៃកន្លងមក។

វគ្គនេះមាន បង្រៀនដោយគ្រូចំនួន០៣រូប រួមមាន ៖១.លោក RUSSELL STUTELY គ្រូបង្វឹកប្រដាល់សកលអន្តរជាតិ បង្រៀនលើផ្នែកបច្ចេកទេស នៃការបង្វឹក។ .លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករកីឡាការិនី និង .លោកវេជ្ជបណ្ឌិត មាស វុឌ្ឍ អនុប្រធានសហព័ន្ធបង្រៀនលើផ្នែកអាហារូបត្ថម្ភសម្រាប់កីឡាករកីឡាការិនី។

ថ្លែងនៅក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចាត់ទុកសិក្ខាសាលាបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីពង្រឹងសមត្ថភាពធនធានគ្រូបង្វឹក និងកីឡាករប្រដាល់សកលនៅកម្ពុជាកាន់តែប្រសើរ។ លោកបន្តថា៖ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល ត្រូវយកចំណេះដឹងទៅចែករំលែកនិងខិតខំផលិតធនធានកីឡាករឲ្យបានច្រើន ស្របពេលសហព័ន្ធនឹងជំរុញការបង្កើតក្លិបឲ្យបានច្រើន ដើម្បីពង្រឹងការអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

គ្រូបង្វឹកកម្រិតអន្ដរជាតិលោក Russell Stutely បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងយកចិត្តទុកដាក់សិក្សារបស់សិក្ខាកាម ដោយលោកជឿជាក់ថា សិក្ខាកាមទាំង ២៩រូប នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលកម្ពុជានាពេលខាងមុខ។ លើសពីនេះ លោកក៏បង្ហាញនូវក្ដីរីករាយ បើសិនសហព័ន្ធផ្ដល់ឱកាសឲ្យលោកចូលរួមជួយផ្នែកណាមួយ នៃវិស័យកីឡានេះផងដែរ។

ជាមួយគ្នានេះដែរអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌបានឱ្យដឹងថា៖ ឆ្លងកាត់ការសិក្សាដោយយកចិត្តទុកដាក់រយៈពេល ៤ថ្ងៃ សមិទ្ធផលទទួលបាន គឺមានសិក្ខាកាម ៤នាក់ទទួលបាននិទ្ទេសល្អ សិក្ខាកាម ២០នាក់ ទទួលបាននិទ្ទេសមធ្យម និងសិក្ខាកាម ៥នាក់ ទទួលបាននិទ្ទេសខ្សោយ៕

មតិ