ប្លន់ម៉ូតូ ZoomerXមួយគ្រឿងបានសំរេចទាំងក្បាលព្រលប់ដោយមិនរំខានសមត្ថកិច្ច

0
385

រាជធានីភ្នំពេញ ៖មួយរយះពេលថ្មីៗនេះមានករណីប្លន់បានកើតឡើងវិញយ៉ាងកក្រើកពេញរាជធានីភ្នំពេញ ដែលធ្វើអោយប្រជាពលរដ្ឋស្លូតត្រង់សឹងតែមិនហ៊ានធ្វើដំណើរចេញទៅណាឡើយ ។ ជាក់ស្តែងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវហាន់ណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្នីខណ្ឌសែនសុខ មានករណីប្លន់ប្រដាប់អាវុធ យកម៉ូតូពីជនរងគ្រោះបានសំរេច ។
ជនរងគ្រោះមានឈ្មោះ ព្រហ្ម ចាន់វណ្ណះ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅបូរីពិភពថ្មី ភ្នំពេញថ្មី ហើយម៉ូតូដែលត្រូវចោរប្លន់បាត់ទៅនោះ ម៉ាក ZoomerXឆ្នាំ២០១៦ ពណ៍ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1FY-8466 ចំណែកជនសង្ស័យមានគ្នាប្រហែល៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក ។

តាមសំដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូតែម្នាក់ឯងចេញពីធ្វើការម្តុំទឹកថ្លាសំដៅទៅផ្ទះជិតភ្នំពេញថ្មី ដោយធ្វើដំណើរតាមផ្លូវហាន់ ណូយ ក្នុងទឹសដៅពីត្បូងទៅជើង ពេលធ្វើដំណើរមកដល់ចំនុចកើតហេតុ ក៏មានជនសង្ស័យមួយក្រុមជិះមកកៀររូបគាត់អោយឈប់ និងបានដកកាំភ្លើងខ្លីភ្ជង់ប្លន់ម៉ូតូយកទៅបាត់ដោយសុវត្ថភាព ។
បច្ចុប្បន្នជនរងគ្រោះកំពុងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីដើម្បីងាយស្រួសសមត្ថកិច្ចកំណត់មុខសញ្ញា។ គួបញ្ជាក់ថាមួយរយះនេះនៅខណ្ឌសែខសុខមានករណីប្លន់ផ្ទួនៗគ្នាតែសមត្ថកិច្ចមិនដែលបង្ក្រាប់បានទេ៕image

img_6272

មតិ