ការបង្ហាញខ្លួនជាថ្មីរបស់អតីតអ្នកប្រដាល់ Mike Tyson ត្រូវពន្យាពេលរហូតដល់ខែវិច្ឆិកា

0
120

អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Mike Tyson បានវិលចូលសង្វៀនប្រដាល់វិញ តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា នេះបើតាមប្រភពសារព័ត៌មាន BBC Sport ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែសីហានេះ បុរសវ័យ ៥៤ ឆ្នាំរូបនេះ នឹងត្រូវជួបជាមួយអតីតជើងឯកពិភពលោក four-weight  Roy Jones Jr នៅក្នុងការប្រកួតពិព័រណ៍មួយក្នុងទីក្រុង Los Angeles ការប្រកួតនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា តែត្រូវបានពន្យាពេលដល់ខែវិច្ឆិកាវិញ Tyson បាននិយាយថាការផ្លាស់ប្តូរកាលបរិច្ឆេទនឹងផ្តល់ឱ្យមនុស្សកាន់តែច្រើននូវឱកាស ដើម្បីមើលឃើញការត្រឡប់មកវិញដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រប្រដាល់

គួររំលឹកថា ការប្រកួតចុងក្រោយរបស់អ្នក Mike Tyson  ក្នុងឆ្នាំ២០០៥ ដោយបរាជ័យជាលើកទី៦ ក្រោមថ្វីដៃកីឡាករអៀរឡង់Kevin McBride ក្នុងការប្រកួតអាជីពចំនួន៥៨ ចំណែកមិត្តរួមជាតិអាមេរិច Roy Jones Jr អាយុ ៥១ ឆ្នាំមិនបានប្រយុទ្ធចាប់តាំងពីបានផ្តួល Scott Sigmon កាលពីខែកុម្ភៈឆ្នាំ ២០១៨ 

មតិ