ប្រធាន WHO រំពឹងឃើញលទ្ធផលដំបូង នៃថ្នាំព្យាបាល COVID-19 ក្នុងរយៈពេល២សប្តាហ៍ទៀត

0
347

ស្វីស៖ អង្គការ WHO ឆាប់ៗនេះ នឹងទទួលបានលទ្ធផលពីការសាកល្បងព្យា បាល ដែលខ្លួនកំពុងរៀបចំធ្វើឡើងលើថ្នាំជាច្រើនដែលអាចមានប្រសិទ្ធភាពដើម្បីព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធានអង្គការសុខភាពពិភពលោកWHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០

ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងក្នុងសន្និសីទកាសែតខ្លីមួយថា អ្នកជំងឺជិត៥.៥០០នាក់នៅក្នុងប្រទេសចំនួន៣៩មកទល់ពេលនេះ ត្រូវបានសម្រិតសម្រាំងសម្រាប់ការសាកល្បងព្យាបាល ដែលមានឈ្មោះថា សាមគ្គីភាព Solidarity លោក ថេដ្រូស បានសង្កត់ធ្ងន់ថា យើងរំពឹងឃើញលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត

សូមបញ្ជាក់ថា ការសាកល្បងព្យាបាលសាមគ្គីភាព បានចាប់ផ្តើមជា៥ផ្នែកដោយពិនិត្យមើលវិធីសាស្រ្ត នៃការព្យាបាលដែលអាចកើតមានចំពោះ COVID-19 គឺ .ការថែទាំតាមស្តង់ដារ .ថ្នាំ រ៉េមដេស៊ីវៀ .ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ .ថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន.ថ្នាំហ៊ីវ Lopinavir/Ritonavir និង ថ្នាំ Lopanivir/Ritonavir ផ្សំជាមួយថ្នាំ អ៊ីនធើហ្វើរុន (Interferon)

មតិ