មានអ្វីលាក់បាំង ??? បុរសម្នាក់ធ្លាក់ស្លាប់ពីលើស្ពានឆ្លងអគារភ្លោះអូឡាំព្យា ដឹកសាកសពចេញយ៉ាងប្រញ៉ាប់

0
642

ភ្នំពេញបុរសម្នាក់ធ្លាក់ពីលើស្ពានអគារភ្លោះអូឡាំព្យាបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា

  ករណីបុរសខាងលើធ្លាក់ស្លាប់នៅពុំទាន់ដឹងពីមូលហេតុនៅឡើយទេប៉ុន្តែហាក់ដូចជាមានការលាក់បាំងដោយមានការបិទបាំងទិដ្ឋភាពនៃសាកសពដោយក្រុមសន្តិសុខនិងបុគ្គលិកហើយមួយសន្ទុះក្រោយមកក៏មានរថយន្តសេរីទំនើបសុតតែស្លាកលេខព្រះសីហនុ2B-4444 ដឹកសាកសពចេញទៅយ៉ាងប្រញ៉ាប់ប្រញ៉ាល់

  នៅកន្លែងកើតហេតុគេឃើញមានវត្តមានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យក្រុងក៏បានមកដល់ដែរប៉ុន្តែមិនទាន់មានប្រភពណាមួយបញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយទេ

មតិ