រថយន្តដឹកខ្សាច់ថយកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ ក្នុងដេប៉ូបូមខ្សាច់«ងួន ទីឡុង» នៅខណ្ឌច្បារអំពៅ (មានវីដេអូ)

0
104

ភ្នំពេញរថយន្តដឹកខ្សាច់ថយកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់«ងួនទីឡុង»នៅខណ្ឌច្បារអំពៅនៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០តាមផ្លូវថៃហ្គ័រខាងកើតស្ពានព្រែកសំរោងស្ថិតនៅភូមិចំពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថាមុនកើតហេតុជនរងគ្រោះបានដើរក្នុងបរិវេនកន្លែងបូមខ្សាច់មើលរថយន្តបែនកាយដឹកខ្សាច់ស្រាប់មានរថយន្តរបស់ការដ្ឋានពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀងA-២១៨៨ថយក្រោយចូលដឹកខ្សាច់ក៏បុកនិងកិនបុរសជនរងគ្រោះតែម្តង។

ជនរងគ្រោះឈ្មោះតុកសុកាអាយុ៣០ឆ្នាំជាកម្មករនៅការក្នុងដ្ឋានបូមខ្សាច់ស្នាក់នៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាលរស់នៅជាមួយប្រពន្ធក្រោយកើតហេតុបុរសអ្នកបើករថយន្តបង្កបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។

នគរបាលបានបញ្ជាក់ថាករណីនេះពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ពិតមែនគឺរថយន្តបង្កហេតុបែនដឹកខ្សាច់ក្នុងការដ្ឋានបុកកិនបុរសជាកម្មករស្លាប់ហើយបុរសអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកជនរងគ្រោះ។

ក្រោយកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញយករថយន្តបង្កមករក្សាទុកជាបណ្ដោះអាសន្នដោឡែកសពត្រូវប្រគល់ឱ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិ