ដោយសារកូវីដ-១៩!!!គ្រាន់តែជាង២ខែប៉ុណ្ណោះរោងកុននិងហាងលក់ទំនិញមួយចំនួននៅម៉ាឡេស៊ីដុះផ្សិតអស់រលីង…

0
183

បរទេស៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានទស្សនាហើយ នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកាបូប ស្បែកជើង ខ្សែក្រវ៉ាត់ រួមទាំងរបស់របរក្នុងហាងមួយកន្លែងនៅប្រទេសម៉ាឡេស៊ី ត្រូវគ្របដណ្ដប់ទៅដោយផ្សិត បន្ទាប់ពីហាងបានបិទទ្វារជាង២ខែមកនេះ កំឡុងពេលប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន។ យ៉ាងណាមិញ បើក្រឡេកទៅមើលកៅអី នៅក្នុងរោងកុនឯណោះវិញ ក៏មិនខុសគ្នាដែរ គឺតួកៅអីទាំងស្រុង ត្រូវផ្សិតពណ៌សដុះពាសពេញតែម្ដង។ ហើយបញ្ហានេះអាចបណ្ដាលមកពីបរិយាកាសសើម និងមិនមានចរន្ដខ្យល់ចេញចូលគ្រប់គ្រាន់ ក្រោយពីរោងកុនផ្អាកដំណើរការអស់​រយៈពេលជាងខែមកនេះ។ បើយោងតាមប្រភពព័ត៌មានវិញ មិនបានបញ្ជាក់ពីទីតាំងរបស់រោងកុនខាងលើនេះឡើយ តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនបាននិយាយថា រោងកុននេះមានទីតាំងស្ថិតនៅទីក្រុង Ipoh នៃរដ្ឋ Perak

ចំពោះផ្សិតទាំងនេះដែរ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើគ្មានការសម្អាតឲ្យបានត្រឹមត្រូវជាមុននោះទេ។ ជាក់ស្ដែងបើតាមគេហទំព័រ WebMD របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ផ្សិតអាចបង្កបញ្ហាដល់ប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជារលាកស្បែក ច្រមុះ បំពង់ក និងសួតជាដើម។ លើសពីនេះទៀត វានឹងបង្កជាកណ្ដាស់ ហៀរសំបោរ ភ្នែកឡើងក្រហម និងកន្ទួលស្បែក ហើយជាពិសេសវានឹងវាយប្រហារខ្លាំងទៅលើអ្នកកើតជំងឺហឺតតែម្ដង៕

មតិ