លោកប៊ូ ជុំសេរី ៖ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងនោះ គឺមិនអាចខ្វះបាននូវកត្តាសន្តិភាព

0
302

ភ្នំពេញលោកប៊ូជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរួមទាំងវិស័យកីឡាផងនោះគឺមិនអាចខ្វះបាននូវកត្តាសន្តិភាពនេះជាប្រសាសន៍លើកឡើងកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០ក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កីឡាករកីឡាការិនីជ័យលាភីចំនួន៤ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូITF កីឡាប៉េតង់កីឡាសូហ្វតិន្នីសនិងកីឡាអត្តពលកម្មជនពិការដែលបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនិងដណ្ដើមបានមេដាយកាលពីឆ្នាំ២០១៩ដោយប្រាក់រង្វាន់សរុបចំនួន៦១៨,៨០០,០០០រៀល

ចំពោះសមិទ្ធផលនិងប្រាក់រង្វាន់ត្រូវបានប្រគល់ខាងលើរួមមានកីឡាតេក្វាន់ដូITF ចូលរួមប្រកួតជើងឯកពិភពលោកផ្នែកយុវជនលើកទី១៤និងក្រុមជម្រើសជាតិលើកទី២១នៅប្រទេសប៊ុលហ្គារីដណ្ដើមបានមេដាយមាស១ប្រាក់២និងសំរឹទ្ធ១ទទួលបានប្រាក់រង្វាន់២៣២,០០០,០០០រៀល។ឯកីឡាប៉េតង់ប្រកួតជើងឯកពិភពលោកយុវជននិងស្ដ្រីលើកទី១៧នៅរាជធានីភ្នំពេញដណ្ដើមបានមេដាយមាស១និងសំរឹទ្ធ១ទទួលបានប្រាក់រង្វាន់សរុប១០៦,០០០,០០០រៀល។

ដោយឡែកកីឡាសូហ្វតិន្និសចូលរួមប្រកួតជើងឯកសកលវិទ្យាល័យអាស៊ីលើកទី១នៅហ្វីលីពីនដណ្ដើមបានមេដាយសំរឹទ្ធ១ទទួលបានប្រាក់រង្វាន់សរុប៣៧,៤០០,០០០រៀលហើយកីឡាសូហ្វតិន្និសដដែលចូលរួមប្រកួតជើងឯកយុវជនអាស៊ីលើកទី១នៅហ្វីលីពីនឈ្នះមេដាយសំរឹទ្ធ២ទទួលបានប្រាក់រង្វាន់សរុប៥៩,៤០០,០០០រៀល។

ចុងក្រោយអត្តពលិកកីឡាអត្តពលកម្មចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោកនៅចិនឈ្នះមេដាយប្រាក់១និងសំរឹទ្ធ២ទទួលបានប្រាក់រង្វាន់សរុប១៨៤,៧០០,០០០រៀល៕

មតិ