ប្រពន្ធទេីបស្លាប់សង្ស័យមានវិបត្តិផ្លូវចិត្តបុរសម្នាក់ចងករស្លាប់ខ្លួន

0
365

តាកែវ៖បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តខណះប្រពន្ធទេីបស្លាប់ស្រាប់តែសម្រេចចងករស្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤៥នាទី​ រសៀលថ្ងៃទី១២ខែ​មេសា​ ឆ្នាំ២០២០​ នៅផ្ទះខ្លួនឯង​ ភូមិក្រាំងអំពិល​ ឃុំតាំងយ៉ាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះជាតិ​ ផារស់​ ភេទប្រុសអាយុ៤៩ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ជនរងគ្រោះជាបុរសពោះម៉ាយប្រពន្ធទេីបស្លាប់ចោលនិងទេីបធ្វេីបុណ្យ១០០ថ្ងៃរួចដោយរស់នៅម្នាក់ឯង​ មុនពេលកេីតហេតុមានបុរសម្នាក់ជាបងប្អូនជីដូនមួយបានមកសួរសុខទុកជនរងគ្រោះពេលមកដល់ផ្ទះស្រាប់តែឃេីញទ្វាចាក់សោរខាងក្នុង​ ពេលនោះក៏ដេីរទៅអឺតមេីលតាមមាត់បង្អួចស្រាប់តែប្រទះឃេីញចងករជាប់និងធ្នឹមផ្ទះ។
សាក្សីបន្តថា​ ភ្លាមនោះក៏ស្រែកឆោឡោនិងនាំគ្នាទម្លុះទ្វាចូលទៅជួយតែហួសពេលទៅហេីយជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វេីកោសល្យវិច្ចយរួចប្រគល់សពទៅសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕

មតិ